រឿងទាំង ៥ យ៉ាងនេះដែលអ្នកមិនបាច់ធ្វើទៅកាន់នរណាទាំងអស់ក្រៅពីខ្លួនឯង

  • 2022-02-24 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកគួរធ្វើការគិតឲ្យមែនទែនទៅលើការផ្លាស់ប្តូរទម្លាប់ និងអតចរិតរបស់ខ្លួនដើម្បីបាននៅជាមួយមនុស្សជាទីស្រឡាញ់ ឬព្យាយាមធ្វើវាឡើងក៏ព្រោះតែឪពុកម្តាយតែងតែប្រៀបធៀបអ្នកជាមួយបងប្អូន និងអ្នកជិតខាងគ្រប់ពេលវេលានោះ។ ការផ្លាស់ប្តូរគឺពិតជាពិបាកខ្លាំងណាស់ ជាពិសេសនោះនូវពេលដែលអ្នកព្យាយាមធ្វើដើម្បីនរណាម្នាក់ វាសឹងតែមិនអាចទៅរួចឡើយ។

មនុស្សម្នាក់ៗតែងតែសម្រចធ្វើអ្វីមួយដើម្បីបញ្ចៀសខ្លួនពីភាពអាម៉ាស់មុខ និងការមើលងាយពីអ្នកដទៃ ប៉ុន្តែការផ្លាស់ប្តូរអ្វីមួយត្រូវមានហេតុផលឲ្យបានច្បាស់លាស់។ ជាឧទាហរណ៍ មិនមែនដោយសារតែមិត្តភក្តិធ្វើអ្នកក៏ធ្វើតាម មកពីដៃគូប្រាប់ឲ្យប្តូរចេញ ឬក៏ជាអ្វីដែលឪពុកម្តាយបងប្អូនរបស់អ្នកចង់បាននោះទេ។

ទាំងនេះគឺជាហេតុផលចម្បងៗទាំង ៥ យ៉ាងដែលអ្នកគួរចៀសវាងធ្វើដើម្បីតម្រូវចិត្តដៃគូសង្សារ ឪពុកម្តាយបងប្អូន ឬដើម្បីនរណាម្នាក់៖

  • ធ្វើការផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ (គឺជារឿងខុសបំផុត)
  • ធ្វើការផ្លាស់ប្ដូរការស្លៀកពាក់ ស្ទាយរបស់អ្នកចេញដើម្បីតម្រូវចិត្តគេ
  • បោះបង់ចោលគោលបំណងរបស់អ្នក ហើយយកតាមរបស់ដៃគូវិញ
  • ការព្យាយាមផ្លាស់ប្ដូររូបរាងកាយ (ធាត់ឬស្គម) ទៅជាអ្វីដែលដៃគូចង់បាន
  • និងការប្តូរបុគ្គលិកលក្ខណៈរបស់ខ្លួនដើម្បីតម្រូវចិត្តគេ (ចាំថាវាជាផ្នែកមួយនៃឆាកជីវិតដែលបង្កើតបានជារូបអ្នកឡើង)

ដូចច្នេះមានតែការលើកទឹកចិត្តដោយការស្រឡាញ់ខ្លួនឯង ការប្តេជ្ញាចិត្ត និងការយល់ដឹងពីអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាននោះទេ ទើបជាហេតុផលដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរសម្រាប់សុភមង្គលនៅក្នុងទំនាក់ទំនងស្នេហា ក្រុមគ្រួសារ ឬជីវិតរស់នៅរបស់អ្នក៕

ចុចអានបន្ត៖ អាកប្បកិរិយាទាំង ៦ យ៉ាងនេះដែលអាចបញ្ជាក់បានថាគេម្នាក់នោះគឺជាមនុស្សកុហក

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម