បុរស​ម្នាក់​យក​ប្រពន្ធ ២៧​នាក់​ដើម្បី​យក​បណ្ណការ ហើយ​ដាក់​មេផាយ

  • 2022-02-24 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​វ័យ ៦៥​ឆ្នាំ មក​ពី​ប្រទេស​ឥណ្ឌា​បាន​រៀបការ​ជាមួយ​នារី​សរុប​ទាំង​អស់ ២៧​នាក់​ក្នុង​រយៈ​ពេល ៤៣​ឆ្នាំ ហើយ​ទើ​ប​តែ​ត្រូវ​គេចាប់​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន SCMP បាន​រាយការណ៍​ថា បុរសឈ្មោះ Ramesh Chandra Swain អាយុ ៦៥​ឆ្នាំ ​មក​ពី​រដ្ឋ Orissa ប្រទេស​ឥណ្ឌា​ត្រូវ​បាន​ប៉ូលិស​ចាប់​ក្រោយ​ពេល​ត្រូវ​ប្រពន្ធ​ទី ២៧​ប្ដឹង​ថា លោក​បាន​បោក​ប្រាស់​នារី​ៗ​ជា​ច្រើន​រូប។

ប៉ូលិស​ទទួល​បន្ទុក​រឿង​នេះ បាន​លាន់​មាត់​ថា៖ ពួក​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា តួ​រ​លេខ​ដែល​បុរស​នេះ​បោក​គេ​គឺ​ច្រើន​ដល់​ថ្នាក់​នេះ​ដែរ។ មុ​ន​នោះ​ដែរ ជន​ខិលខូច​ខាង​លើ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រដ្ឋ Orissa តែ​លោក​ទទួល​ស្គាល់​ថា​លោក​រៀបការ​នឹង​នារី​តែ ១៤​នាក់​តែ​ប៉ុណ្ណោះ។ ដើម្បី​គេច​ពៅប្រពន្ធ​ទាំង​២៧​នាក់​របស់​ខ្លួន Swain បាន​ប្រាប់​ពួក​គេ​ថា​ខ្លួន​គឺ​ជា​ពេទ្យ​ម្នាក់​ហើយ​តម្រូវ​ទៅ​ធ្វើ​បេសកម្ម​ជា​ញឹកញាប់ កុំ​ឲ្យ​ពួក​គេ​សង្ស័យ។ លោក​តែង​តែ​រក​គោលដៅ​ដែល​ជា​ស្ត្រី​មេម៉ាយ​ដើម្បី​រៀបការ ត្បិត​ស្ត្រី​មេម៉ាយ​នៅ​ឥណ្ឌា​ត្រូវ​អ្នក​ផង​មិន​ឲ្យ​តម្លៃ ទើប​ពួក​គេ​ត្រូវ​រក​ស្វាមី​ថ្មី​​​មក​មួយ​ទៀត។​ នេះ​គឺ​ជា​មូលហេតុ​ដែល Swain អាច​រក​ប្រពន្ធ​បាន​ច្រើន។

បុរស​ខាង​លើ​តែង​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​វេរ​លុយ​បណ្ណការ​ឲ្យ​ខ្លួន​​មុន​ពេល​រៀបការ ដោយ​ពេល​ខ្លះ​ការ​បាន​ប៉ុន្មាន​ថ្ងៃ​លោក​ក៏​បាត់​ខ្លួន ឬ​បាត់​ខ្លួន​មុន​ការ​តែ​ម្ដង​ក៏​មាន។ លើក​ចុង​ក្រោយ​នេះ ប្រពន្ធ​ទី​២៧​ចាប់​បាន​លោក​កំពុង​ទាក់ទង​នារី​៣​នាក់ ទើប​ប្ដឹង​ប៉ូលិស។ ប៉ូលិស​រក​ឃើញ​លោក​មាន​គណនី​ធនាគារ​ចំនួន ១៤ កាត​ធនាគារ​ចំនួន ១១ និង​អត្តសញ្ញាណបណ្ណ​៥៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម