គន្លឹះល្អៗទាំង ៦ យ៉ាងដែលអ្នកគួរធ្វើដើម្បីជួយកាត់បន្ថយបញ្ហាស្ត្រេសពីការងារ

  • 2022-02-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់គ្នាទទួលស្គាល់ថាគ្មានការងារណាមួយដែលមិនធ្វើឲ្យអ្នកស្ត្រេសនោះទេ សូម្បីតែការងារដែលអ្នកស្រលាញ់នឹងចូលចិត្តខ្លាំងប៉ុនណាក៏ដោយ ពេលខ្លះវានូវតែធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង។ វាក៏អាចបណ្ដាលមកពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ដែលបានបង្កឲ្យមានបញ្ហាជាច្រើននៅក្នុងជីវិតរស់នៅដែលបានធ្វើឲ្យមនុស្សភាគច្រើនសព្វថ្ងៃនេះទទួលរងជំងឺស្ត្រេសយ៉ាងខ្លាំង។

នៅពេលដែលអ្នកមានអារម្មណ៍ស្ត្រេសកាន់តែយូរ វានឹងវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរបាន ហេតុដូច្នេះហើយនៅពេលដែលអ្នកមានអារម្មណ៍ថាតានតឹងពីការងារ អ្នកគួរតែរិះរកវិធីណាមួយមកធ្វើការផ្លាស់ប្ដូរស្ថានភាពនោះ ដើម្បីទទួលបានអារម្មណ៍ធូរស្រាល និងភាពសប្បាយចិត្តត្រលប់មកវិញ។

ចំពោះអ្នកដែលខិតខំព្យាយាមធ្វើការខ្លាំងមានអារម្មណ៍តានតឹងហត់នឿយអាចអនុវត្តតាមគន្លឹះល្អៗទាំង ៦ យ៉ាងនេះបានដើម្បីជួយបំបាត់ស្ត្រេសបន្ទាប់ពីការងារ និងជួយបំបាត់ភាពតានតឹងនានា៖

១. ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ និងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិឬក្រុមគ្រួសារ

២. ការនិយាយអំពីអារម្មណ៍របស់អ្នកចេញប្រាប់ទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្តដើម្បីឲ្យអារម្មណ៍បានធូរស្បើយ

៣. ការមើលខ្សែភាពយន្ត ឬវីដេអូបែបកំប្លែងៗដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ

៤. ការស្ដាប់តន្ត្រីដែលខ្លួនចូលចិត្ត ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត

៥. ការដើរចេញទៅខាងក្រៅផ្ទះ សម្រាកលំហែកាយនៅកន្លែងធម្មជាតិៗ ការជិះកង់ ឬការចំណាយពេលជាមួយសត្វចិញ្ចឹម (បើមាន)

៦. ហើយអ្នកត្រូវធ្វើការរំលឹកខ្លួនឯងថាបញ្ហាស្ត្រេសវាមិនមែនជាភាពអចិន្ត្រៃយ៍ឡើយ

ការធ្វើលំហាត់ប្រាណវាគឺជាវិធីមួយដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការកាត់បន្ថយស្ត្រេស ដូចច្នេះអ្នកគួរតែឧស្សាហ៍ដើរចេញក្រៅធ្វើការហាត់ប្រាណ វាល្អទាំងសុខភាពនឹងអារម្មណ៍ផ្លូវចិត្ត និងចាំាថាប្រសិនបើអ្នកកំពុងស្ត្រេសនោះ អ្នកគួរបញ្ឈប់ស្ត្រេសដោយអនុវត្តតាមវិធីមួយណាខាងលើ៕

ចុចអានបន្ត៖ គន្លឹះល្អៗទាំង ៧ យ៉ាងដែលជួយឲ្យការងារនូវតែរលូនពេលអ្នកកំពុងតែមានអារម្មណ៍ខ្ជិល

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម