អត់មិនសរសើរមិនបាន អាយុ៤១ឆ្នាំ Song Hye Kyo នៅតែស្អាតឥតខ្ចោះ
- 2022-02-16 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់មិនសរសើរមិនបាន អាយុ៤១ឆ្នាំ Song Hye Kyo នៅតែស្អាតឥតខ្ចោះ
ទោះបីជាមានវ័យសែសិបប្លាយហើយក៏ដោយ តែកំពូលតារាសម្ដែងស្រី Song Hye Kyo នៅតែសិល្បការិនីបានឡើងគ្របទស្សនាវដ្ដីមិនចេះចប់។ កាលពីថ្ងៃទី ១៥ ខែកុម្ភៈកន្លងទៅនេះ បណ្ដាញព័ត៌មាន Naver បានរាយការណ៍ថា កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo បានក្លាយជាតារាគ្របមុខសម្រាប់ទស្សនាវដ្ដី Bazaar កូរ៉េលេខចេញផ្សាយខែមីនា ឆ្នាំ២០២២។ បង្ហាញមុខលើគ្របទស្សនាវដ្ដីលើកនេះ តួរឿង Full House ស្លៀកពាក់ខោអាវមកពីប្រេន Fendi ដែលខ្លួនជាអ្នកតំណាងផ្ទាល់តែម្ដង។
ទស្សនិកជនបានសរសើរតារាកើតឆ្នាំ ១៩៨១ ថា ទោះបីជាមានវ័យជ្រេហើយក៏ដោយ តែសិល្បការិនីរូបនេះហាក់គ្មានអ្វីផ្លាស់ប្ដូរច្រើននោះឡើយ ដោយសម្រស់នៅតែលើកំពូល ពិបាករកអ្នកផ្ទឹមបាន។ មកដល់ឆ្នាំថ្មីនេះ ទោះមានវ័យ៤១ឆ្នាំហើយក៏ដោយ តែសម្រស់របស់អតីតភរិយារបស់តារាសម្ដែងប្រុស Song Joong Ki ត្រូវបានគេវាយតម្លៃថា អ្នកអាយុម្ភៃប្លាយមិនដូរឡើយ។ ប្រេនសម្លៀកបំពាក់ Fendi រំពឹងថា ក្នុងនាមជាអ្នកតំណាងប្រេននេះ ខោអាវរបស់ពួកគេនឹងកាន់តែលក់ដាច់ក្នុងទីផ្សារកូរ៉េ ក៏ដូចជានៅអាស៊ីជារួម៕