មូលហេតុ ៣ យ៉ាងដែលមនុស្សសម្ដីអាក្រក់ភាគច្រើនគឺជាមនុស្សល្អបំផុតក្នុងការរាប់អាន
- 2022-02-11 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ ៣ យ៉ាងដែលមនុស្សសម្ដីអាក្រក់ភាគច្រើនគឺជាមនុស្សល្អបំផុតក្នុងការរាប់អាន
ក្នុងនាមពួកយើងជាក្មេងៗ យើងតែងតែត្រូវបានទទួលការបង្ហាត់បង្រៀនប្រៀនប្រដៅថាមិនឲ្យប្រើពាក្យសម្ដីអាក្រក់ ឬស្បថស្បែទៅកាន់មនុស្សចាស់ ឪពុកម្ដាយបងប្អូន និងចំពោះអ្នកដទៃឡើយ។ ប៉ុន្ដែនៅក្នុងទំនាក់ទំនងមិត្តភក្តិវិញ ការប្រើពាក្យសម្ដីអាក្រក់ៗកាន់តែធ្វើឲ្យអ្នកមានភាពស្និទ្ធស្នាលជាមួយគ្នាកាន់តែខ្លាំងឡើង។
ប្រសិនបើអ្នកត្រូវបានគេសួរថា «ហេតុអ្វីបានជាអ្នកឯងធ្វើចរិតឈ្លើយៗអញ្ចឹង? ហើយអ្នកឆ្លើយតបទៅកាន់មិត្តភក្ដិវិញថាខ្ញុំគឺអញ្ចឹង» វាត្រូវបានគេចាត់ទុកថាអ្នកអាចនឹងក្លាយទៅជាមិត្តភក្តិដ៏ល្អបំផុតម្នាក់ នេះបើយោងទៅតាមការសិក្សាថ្មីៗមួយ។
ខាងក្រោមនេះគឺជាហេតុផលចម្បង ៣ យ៉ាងដែលមនុស្សប្រើពាក្យសម្ដីអាក្រក់ទៅកាន់មិត្តភក្ដិភាគច្រើនគឺជាមនុស្សល្អបំផុតក្នុងការរាប់អាន៖
១. ពីព្រោះពួកគេនឹងប្រាប់អ្នកពីការពិត ការប្រើពាក្យសម្ដីត្រង់ៗគឺជាទង្វើដែលបង្ហាញអំពីភាពស្មោះត្រង់ដែលវាតែងតែរអិលចេញពីក្នុងចិត្តភ្លាមៗនៃអារម្មណ៍របស់មនុស្សនោះ ហើយវាជាការពិតណាស់ដែលពេលខ្លះយើងត្រូវការមិត្តម្នាក់ដើម្បីប្រាប់យើងអំពីអ្វីដែលយើងត្រូវស្តាប់ មិនមែនជាអ្វីដែលយើងចង់លឺនោះទេ។
២. ពួកគេនឹងផ្តល់ដំបូន្មានល្អៗមកកាន់អ្នក ជារឿយៗគេសន្មតថាមនុស្សដែលជេរច្រើនគឺកាន់តែមានភាពឆ្លាតវៃដោយសារតែពួកគេប្រើវាក្យសព្ទទាំងនោះដើម្បីបង្ហាញនឹងបញ្ជាក់អំពីខ្លួនពួកគេទៅកាន់អ្នកដទៃ ហើយវាក្យសព្ទរបស់ពួកគេនឹងកាន់តែមានភាពទំលំទូលាយ។
៣. ពួកគេនឹងក្លាយជាមនុស្សដែលអ្នកអាចទុកចិត្តបាន នៅក្នុងចំណោមមិត្តភក្តិមួយក្រុមដែលមានការលេងសើចជាមួយគ្នាដែលរួមបញ្ចូលទាំងការស្បថ ជេរ ប្រើពាក្យអាក្រក់ៗ ជាមនុស្សដែលអ្នកអាចជឿទុកចិត្តបានដោយសារតែពួកគេច្រើនតែនិយាយត្រង់ៗដោយភាពស្មោះត្រង់ទៅកាន់អ្នក។
ហេតុផលទាំងនេះត្រូវបានអះអាងបន្ទាប់ពីការសិក្សាមួយ «អ្នកស្ម័គ្រចិត្តត្រូវបានពិសោធឲ្យដាក់ដៃរបស់ពួកគេនៅក្នុងទឹកត្រជាក់ក្នុងពេលពីរផ្សេងគ្នា» អ្នកដែលមានសេរីភាពជេរ ស្បថនឹងប្រើពាក្យអាក្រក់ៗអាចធ្វើការទប់ទល់តស៊ូនៃការឈឺចាប់បានយូជាងអ្នកដែលមិនជេរ ឬស្បថខណៈពេលកំពុងតែទ្រាំដូចគ្នា។ ទាំងនេះវាប្រៀបបានទៅនឹងទំនាក់ទំនងមិត្តភក្តិអញ្ចឹង គឺពួកគេតែងតែនិយាយការពិត និងផ្ដល់ភាពស្មោះត្រង់ចំពោះមិត្តភក្តិជានិច្ច៕
ចុចអានបន្ត៖ មនុស្សទាំង ៥ ប្រភេទនេះដែលអាចនឹងឆក់យកសុភមង្គលពីអ្នកបាន