ហួសហេតុ! ជាប់​គុក​១០​ឆ្នាំ​ព្រោះ​តេស្ត​កូវីដ ១៩ ត្រង់​ប្រដាប់​ភេទ​មនុស្ស​ស្រី

  • 2022-02-09 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​រាយការណ៍​ប៉ូលិស នៅ​ពេល​មក​ដល់​ផ្ទះ​វិញ ជន​រងគ្រោះ​ទើប​ដឹង​ថា ការ​តេស្ត​ជំងឺ​កូវីដ ១៩ គឺ​មិន​ត្រូវ​ដាក់​បំពង់​តេស្ត​នៅ​ប្រដាប់​ភេទ​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន India Times បាន​រាយការណ៍​ថា បុគ្គលិក​ពេទ្យ​ប្រុស​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​តុលាការ​កាត់​ក្ដី​ឲ្យ​ជាប់​ពន្ធគារ​រយៈពេល​១០​ឆ្នាំ ព្រោះ​មាន​បំណង​បៀតបៀន​ផ្លូវ​ភេទ​នារី​ម្នាក់ ដោយ​យក​ឧបករណ៍​តេស្ត​កូវីដ ១៩​មក​​ដាក់​ចូល​ក្នុង​ប្រដាប់​ភេទ​របស់​នាង។ តាម​នោះ​ដែរ រឿងហេតុ​បាន​កើត​ឡើង​នៅ​ទីក្រុង Badnera កាល​ពី​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ​២០២០។ នៅពេល​នោះ​ នារី​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ផ្សារ​ទំនើប Amravati អាយុ ២៣​ឆ្នាំ បាន​​មក​ពេទ្យ​ដើម្បី​តេស្ត​កូវីដ ១៩។ បុគ្គលិក​ពេទ្យ​ឈ្មោះ Alpesh Deshmukh បាន​ប្រើ​ឧបករណ៍​តេស្ត​ទៅ​ដាក់​នៅ​ប្រដាប់​ភេទ​នារី​ខាង​លើ។

មុន​ពេល​ធ្វើ​ការ​តេស្ត​ បុគ្គលិក​ខាង​លើ​បាន​ប្រាប់​នាង​ថា នាង​វិជ្ជមាន ដូច​នេះ​ហើយ ត្រូវ​តេស្ត​នៅ​ប្រដាប់​ភេទ តែ​ក្រោយ​ពេល​តេស្ត​រួច​ លោក​ប្រាប់​វិញ​ថា នាង​អវិជ្ជមាន។ នៅ​ពេល​ទៅ​ដល់​ផ្ទះ​វិញ ទើប​នាង​ដឹង​ថា តេស្ត​កូវីដ​មិន​មែន​នៅ​ប្រដាប់​ភេទ​ឡើយ ហើយ​គ្រួសារ​នាង​បាន​ប្ដឹង​បុគ្គល​នោះ​ភ្លាម​ៗ ហើយ​ថ្មី​ៗ​នេះ តុលាការ​បាន​សម្រេច​ឲ្យ​លោក​ជាប់​ពន្ធគារ​ចំនួន​១០​ឆ្នាំ ពី​បទ​បៀតបៀន​ផ្លូវ​ភេទ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម