កូរ៉េ៖ ការ​ធ្វើ​អត្តឃាត​កើនខ្ពស់​បង្កឲ្យមានការដាក់ញត្តិ អំពីការគំរាមកំហែងតាម​អ៊ីនធឺណែត

  • 2022-02-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបាននាំគ្នាចុះហត្ថលេខា​នៅលើញត្តិដែលអំពាវនាវឲ្យមានសកម្មភាពកាន់តែខ្លាំងឡើង ចំពោះការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណែត បន្ទាប់ពីមានតារាល្បីពីររូបបានស្លាប់។

ទាំងអ្នកលេងបាល់ទះ Kim In-Hyeok និងអ្នកបង្កើតវីដេអូនៅលើ YouTube Cho Jang-Mi ដែលបានស្លាប់បាត់បង់ជីវិតក្នុងរយៈពេលមួយថ្ងៃជាមួយគ្នានោះ ត្រូវបានគេគិតថាបានធ្វើអត្ត​ឃាតសម្លាប់ខ្លួនឯង។ អ្នក​ទាំងពីរ​ត្រូវ​បាន​គេ​គំរាមកំហែងជាមួយ​នឹង​មតិ​ស្អប់ខ្ពើម​តាមប្រព័ន្ធអ៊ីនធឺណែត។

ការគំរាមកំហែងនៅលើប្រព័ន្ធអ៊ីនធឺណែត៖ ទៅលើតារាល្បីៗគឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយតារាល្បីៗជាច្រើននាក់បានសម្រេចចិត្តធ្វើអត្ត​ឃាតសម្លាប់ខ្លួនឯង។

ញត្តិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង៖ ​បន្ទាប់​ពី​ការ​ស្លាប់​របស់​អ្នកបង្កើតវីដេអូនៅលើ YouTube Cho Jang-Mi ដែលមានអាយុ ២៧ ឆ្នាំត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​នៅ​ផ្ទះ​នៅ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ។ តាមរយៈរបាយការណ៍ Yonhap បានរាយការណ៍ថាមនុស្សម្នាក់ដែលអះអាងថាជាសមាជិកគ្រួសារបាននិយាយថា «​នាងបានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយសារតែការទទួលរងសម្ពាធមតិ​ស្អប់ខ្ពើម​នៅលើប្រព័ន្ធអ៊ីនធឺណែត»

ញត្តិ​ដែល​ចុះ​ហត្ថលេខា​ដោយ​មនុស្ស​ជិត ១៥០,០០០​ នាក់បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​មិនពិត និងបញ្ចប់ការស្អប់ខ្ពើម​នៅលើប្រព័ន្ធអ៊ីនធឺណែត៕

ចុចអានបន្ដ៖ ការពិនិត្យឡើងវិញ៖ ត្រូវបានសន្យាបន្ទាប់ពីកុមារទទួលបានការចាក់វ៉ាក់សាំងកូវីដលើសកម្រិត

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម