រឿង ៨ យ៉ាងនេះដែលអ្នកត្រូវធ្វើដើម្បីឲ្យមនុស្សជុំវិញខ្លួនចូលចិត្តចង់រាប់អាន

  • 2022-02-09 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពស្និទ្ធស្នាលគឺជារឿងចាំបាច់នឹងជាផ្នែកមួយសំខាន់ណាស់ដែលធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នាក្នុងទំនាក់ទំនងដៃគូស្នេហា ឬមិត្តភាពមានសុខមាភាពល្អ។ ប៉ុន្តែមានមនុស្សជាច្រើនបានប្រើការទាក់ទាញផ្នែកខាងក្រៅ ជាជាងចិត្តគំនិតនឹងអតចារិតល្អនៅក្នុងទំនាក់ទំនងរបស់ពួកគេ។

ទោះបីជាអ្នកបានរកឃើញមនុស្សដែលអ្នកចង់ចំណាយពេលពេញមួយជីវិតជាមួយគេក៏ដោយ គួរគិតអំពីការផ្លាស់ប្តូររបស់មនុស្ស ទាំងអកប្បកិរិយា និងរូបសម្រស់ដែលអ្នកគួរតែធ្វើការយកចិត្តទុកដាក់កែលម្អដើម្បីធានាថាអ្នកអាចរក្សាទំនាក់ទំនងរបស់អ្នកឲ្យមានសុភមង្គលរហូតទៅថ្ងែអនាគត។

ប្រសិនបើអ្នកចង់មានភាពទាក់ទាញជាងមុនដល់មនុស្សគ្រប់គ្នានោះ អ្នកគួរធ្វើការផ្លាស់ប្តូរដើម្បីធ្វើឲ្យអ្នកកាន់តែមានភាពប្រសើរឡើង៖

  • បង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់ខ្លួនទៅកាន់អ្នកដទៃ
  • បង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់ខ្លួន
  • ការញញឹម និងភាពរស់រាយរាក់ទាក់របស់អ្នក
  • ព្យាយាមផ្តល់ភាពវិជ្ជមានដល់ខ្លួនឯងជានិច្ច
  • ឈប់ធ្វើការវិនិច្ឆ័យអ្នកដទៃដោយផ្អែកតែសម្បកក្រៅ
  • ជាមនុស្សដែលចេះលេងសើចខ្លះ កុំម៉ឹងម៉ាត់ពេក
  • ផ្ដល់ការគោរពឲ្យតម្លៃទៅកាន់អ្នកផ្សេងវិញដូចដែលអ្នកផ្តល់ឲ្យខ្លួនឯង
  • ការធ្វើឲ្យអ្នកដទៃដឹងថាពួកគេជាមនុស្សសំខាន់ និងពិសេសសម្រាប់អ្នក

មនុស្សគ្រប់គ្នាមានផ្នត់គំនិតផ្សេងៗគ្នា អ្នកខ្លះមើលតែទៅលើអំពើល្អសប្បុរសធម៌ និងអតចរិតសុភាពរាបសារបស់អ្នកជាជាងទៅលើរូបរាងខាងក្រៅរបស់អ្នក។ ប៉ុន្តែបុគ្គលិកលក្ខណៈ និងរូបសម្រស់ត្រូវតែមានតុល្យភាពដើម្បីឲ្យខ្លួនអ្នកមានភាពទាក់ទាញដល់អ្នកដទៃជាងមុនទៅទៀត៕

ចុចអានបន្ត៖ អត្ថប្រយោជន៍ ៥ យ៉ាងដែលអ្នកនឹងទទួលបានពីការធ្វើដំណើរតែម្នាក់ឯង

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម