សញ្ញាទាំង ៧ នេះអាចបញ្ជាក់បានយ៉ាងច្បាស់ថាអ្នកកំពុងតែរាប់អានមនុស្សល្អខ្លាំងណាស់

  • 2022-02-08 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារៀងរាល់ថ្ងៃអ្នកអាចនឹងជួបមនុស្សគ្រប់ប្រភេទដែលមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង និងគ្រប់រូបភាព។ អ្នកអាចនឹងជួបមនុស្សល្អៗដែលយកចិត្តទុកដាក់អ្នក ហើយក៏មានមនុស្សដែលឆ្លៀតឱកាសនឹងកេងចំណេញ និងវាមានច្រើនប្រភេទទៀត។ ប៉ុន្តែក៏មានមនុស្សល្អជាច្រើននៅលើពិភពលោកនេះផងដែរ និងប្រហែលជានៅជុំវិញអ្នកទៀតផងមើលទៅ។

អ្នកមិនអាចធ្វើការវាយតម្លៃមនុស្សម្នាក់ៗដែលអ្នកទើបតែបានជួបមួយភ្លែតនោះទេ ឬក៏ផ្អែកទៅលើតែសម្បកខាងក្រៅរបស់ពួកគេ ប៉ុន្តែអ្នកគួរតែសម្លឹងមើលទៅលើសន្តានចិត្តល្អរបស់ពួកគេ ស្នាមញញឹម និងពាក្យសម្ដីល្អរបស់ពួកគេចំពោះអ្នកដ៏ទៃ វាគឺជាអ្វីដែលអាចធ្វើឲ្យមនុស្សសប្បាយចិត្ត មានទឹកចិត្តឡើងវិញបាន។

ទាំងនេះគឺជាអកប្បកិរិយាទាំង ៧ យ៉ាងរបស់មនុស្សល្អដែលពួកគេតែងតែធ្វើជាប្រចាំថ្ងៃក្នុងជីវិតរស់នៅ និងទៅកាន់អ្នកដទៃដែលនៅជុំវិញពួកគេ៖

  • តែងតែបង្ហាញភាពស្មោះត្រង់ទៅកាន់មនុស្សជុំវិញខ្លួន
  • តែងតែកោតសរសើរអ្នកដ៏ទៃ ទោះបីវាជារឿងបន្តិចបន្តួចក៏ដោយ
  • បង្ហាញសុជីវធម៌ ចេះគួរសម និងគោរពមនុស្សចាស់ជាងជានិច្ច
  • ពួកគេមានចិត្តសប្បុរស និងសន្ដានចិត្តល្អចំពោះមនុស្សគ្រប់គ្នា
  • មានការការអត់ធ្មត់ខ្ពស់ និងតែងតែជួយឬគិតអំពីអ្នកដទៃ
  • ពួកគេបង្កើតមិត្តភក្តិបានយ៉ាងងាយស្រួល ហើយមិនចង់បានផលប្រយោជន៍អ្វីឡើយ
  • ហើយពួកគេចេះគោរពភាពឯកជនរបស់អ្នកដ៏ទៃ និងតែងតែញញឹមដាក់អ្នកដ៏ទៃជានិច្ច

អ្វីដែលមិនអាចកាត់ថ្លៃបានដែលអ្នកអាចធ្វើរាល់ថ្ងៃគឺជួយអ្នកណាម្នាក់ដែលកំពុងតែជួបការលំបាកក្នុងការរស់នៅ ការជួយមនុស្សវ័យចំណាស់ដែលឯកោហើយគ្មានគ្រួសារនៅផ្ទះ។ ពេលអ្នកយកចិត្តទុកដាក់ និងមានចិត្តល្អចំពោះអ្នកណាដែលអ្នកបានជួប ឬជួយ វាធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកគឺជាមនុស្សគួរឲ្យគោរពសរសើរម្នាក់នៅក្នុងសង្គមរស់នៅ និងជាគំរូល្អសម្រាប់អ្នកដទៃ៕

ចុចអានបន្ត៖ វិធីសាស្ត្រទាំង ៥ នេះនឹងធ្វើឲ្យអ្នកចេះស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងឡើង

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម