គន្លឹះ ៤ យ៉ាងនេះនឹងធ្វើឲ្យសុខភាពស្បែករបស់អ្នកម៉ត់រលោងបែបធម្មជាតិពិតៗ

  • 2022-01-31 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំថាឡើយតែរដូវរងារដែលអាចធ្វើឲ្យស្បែកស្ងួតនោះ សូម្បីតែរដូវក្តៅក៏អាចបណ្តាលឲ្យស្បែកស្ងួតដែរ។ អាកាសធាតុចាប់ផ្តើមក្តៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ អាកាសធាតុស្ងួតហួតហែងក្ដៅចាប់ផ្តើម ពន្លឺនឹងកាំរស្មីព្រះអាទិត្យជះមកខ្លាំង វានឹងធ្វើឲ្យស្បែករបស់អ្នកខូចដោយសារកម្ដៅទាំងនោះ។ ស្បែកមុខដៃជើងនឹងបបូរមាត់មានការផ្លាស់ប្តូរតាមរដូវ ដែលទាមទារឲ្យអ្នកមានការថែទាំតាមរដូវដែរ។ វានឹងមិនមានប្រសិទ្ធភាពល្អឡើយប្រសិនបើយើងប្រើផលិតផលខុសរដូវនោះ។

ដូចច្នេះត្រូវមានការបន្ថែមវិធីក្នុងការថែរក្សាស្បែកឲ្យបានល្អប្រសើរក្នុងរដូវក្ដៅនេះ។ មកអនុវត្តតាមវិធីខាងក្រោមនេះដើម្បីការពារ និងព្យាបាលបញ្ហាស្បែកខូចដោយសារពន្លឺថ្ងៃ ហើយទទួលបានស្បែកម៉ត់រលោងតាមបែបធម្មជាតិពិតៗ៖

  • ព្យាយាមលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំពេលចេញក្រៅ (ជារៀងរាល់ពេលថ្ងៃ)
  • លាបផលិតផលផ្តល់សំណើមជារៀងរាល់យប់
  • លាងសម្អាតមុខពីរទៅបីដងជារៀងរាល់ថ្ងៃ
  • និងព្យាយាមផឹកទឹកឲ្យបានច្រើនជាងរាល់ដង

ស្បែកមុខដែលមានសុខភាពគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានទំនុកចិត្តលើខ្លួនឯង។ ដូចច្នេះត្រូវប្រាកដថាអ្នកថែរក្សាស្បែកនឹងសុខភាពឲ្យបានដិតដល់ដើម្បីភាពស្រស់ស្អាតនៃសម្រស់ក្នុងរដូវក្តៅនេះ៕

ចុចអានបន្ត៖ ៤ វិធីងាយៗដែលអាចជួយធ្វើឲ្យស្បែកមុខម៉ត់រលោងនឹងគ្មានមុនអង្កាម

អត្ថបទ៖ Chrel Den