មនុស្ស​ស្រី​ ៣​ប្រភេទ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រលាញ់​ហើយ មិន​អាចដក​ចិត្ត​បាន

  • 2022-01-31 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ខ្លាច​បំផុត​មនុស្ស​ស្រី​ដែល​រត់​តាម​តែ​លុយ សម្ភារនិយម ដោយ​គ្មាន​ភាព​ស្មោះ​ត្រង់។ យ៉ាងណាក្ដី ប្រសិនបើ​មនុស្ស​ស្រី​មាន​ចំណុច​ទាំង​៣​ខាង​ក្រោម​នេះ​វិញ មនុស្ស​ប្រុស​នឹង​លង់​ដក​ខ្លួន​មិន​រួច​ឡើយ។

១. ស្មើ​ភាព​ក្នុង​រឿង​ស្នេហា

នៅ​ពេល​ដែល​ស្រលាញ់​អស់​ពីចិត្ត​ហើយ មនុស្ស​ស្រី​នឹង​លែង​គិត​​គូរ​លម្អិត​ដល់​រឿង​ប្រាក់កាក់​ច្រើន​ទៀត​ហើយ ដោយ​នាង​​​នឹង​ឲ្យ​អាទិភាព​ដល់​ស្នេហា​មុន​គេ។ ទោះ​បី​ជា​បាន​លះបង់​ច្រើន និង​អាច​បាត់​បង់​ច្រើន​នៅ​ពេល​ស្នេហា​បែក​បាក់​ក៏​ដោយ តែ​នាង​នឹង​មិន​ស្ដាយ​ក្រោយ​ចំពោះ​ទង្វើ​នេះ​ឡើយ ព្រោះ​យ៉ាងហោច​ណាស់​ក៏​នាង​បាន​ប្រឹង​អស់​សមត្ថភាព​ដើម្បី​សង្គ្រោះ​ចំណង​នេះ​រួច​ទៅ​ហើយ។ ដោយ​សារ​តែ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះមុត​បែប​នេះ​ហើយ ទោះ​បី​ជា​ក្រោយ​បែក​គ្នា​មែន​ពិត ក៏​មនុស្ស​ប្រុស​មិន​អាច​បំភ្លេច​រូប​អ្នក​បាន​ឡើយ ត្បិត​មិន​មែន​អ្នក​ណា​ក៏​អាច​ធ្វើ​ដូច​នេះ​បាន។

២. យល់​ស្ថានការណ៍

មិន​ថា​ពេល​ទៅ​ធ្វើ​សង្គ្រាម ក៏ដូច​ជា​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ឡើយ អ្នក​ដែល​ស្គាល់​ស្ថានការណ៍​ច្បាស់​ជាង​គេ អ្នក​នោះ​ជា​អ្នក​ឈ្នះ។ មនុស្ស​ប្រុស​ក៏​ដូច​គ្នា ពួក​គេ​តែង​តែ​ចង់​បាន​មនុស្ស​ស្រី​ណា​ដែល​ចេះ​ដឹង​ពី​ស្ថានការណ៍។ នៅ​ពេល​រក​ឃើញ​មនុស្ស​ស្រី​ដូច​នេះ​ហើយ ពួក​គេ​អាច​ឲ្យ​នាង​អ្វី​គ្រប់​យ៉ាង​ក៏​បាន ដោយ​មិន​ខ្លាច​រអារ​​នោះ​ទេ។ មនុស្ស​ស្រី​ចេះ​​យល់​ស្ថានភាព មិន​ត្រឹម​តែ​ចម្រុង​ចម្រើន​តែ​ខ្លួន​ឯង​នោះ​ទេ សូម្បី​តែ​ប្ដី និង​កូន​ក៏​ទទួល​បាន​លាភ​រួម​ដែរ។

៣. ខុស​ពី​មនុស្ស​ស្រី​ដទៃ

ដោយសារ​តែ​​ភាព​ជឿនលឿន​នូវ​បច្ចេក​វិទ្យា ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចេះដឹង​អំពី​ចំណេះដឹង​ច្រើន ញ៉ាំង​ឲ្យ​ពួក​គេ​មាន​អត្តចរិត​មិន​ដូច​គ្នា​នៅ​ពេល​ដែល​បច្ចេកវិទ្យា​មិន​ទាន់​បាន​ជឿនលឿន​នោះ​ឡើយ។ យ៉ាងណាក្ដី​ នៅ​តែ​មាន​មួយ​ចំនួន​ដែល​នៅ​មាន​ការ​គិត​ថា មនុស្ស​ប្រុស​គឺ​ជា​ខ្នង​បង្អែក​រឿង​លុយ​កាក់​ដ៏​រឹង​មាំ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ហាក់​ដូច​គ្នា​ទាំង​ស្រុង។ ដូច​នេះ​ហើយ ប្រសិន​បើអ្នក​ជា​មនុស្ស​ស្រី​ឯករាជ្យ ខុស​ពី​អ្នក​ដទៃ មិនរស់​នៅ​ដោយ​ដេញ​តាម​សម្ភារនិយម នោះ​អ្នក​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ប្រុស​ផ្សេង​ៗ​មួយ​រំពេច ហើយ​គេ​ក៏​ពិបាក​នឹង​ដក​ខ្លួន​ចេញ​ពី​អ្នក​ដូច​គ្នា៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម