រើសកាតមួយដើម្បីទទួលបានសារពិសេសក្នុងឱកាសចូលឆ្នាំចិន សប្តាហ៍ក្រោយ

  • 2022-01-27 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើសប្តាហ៍ក្រោយ ចំពេល​ចូលឆ្នាំចិន អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ?

​កាត​ទី​១

នេះ​គឺ​ជា​ដង្ហើម​ថ្មី​មួយ​ចូល​មក​រក​អ្នក។ ​ក្នុង​សប្តាហ៍​ក្រោយ​នេះ ​ចូរ​រៀប​គម្រោង ​ការ​ប្តេជ្ញា ឬ​ក៏​ធ្វើការ​ស្រាវ​ជ្រាវ​ដែល​ពាក់​ព័ន្ធ​នឹង​​អ្នក ​មិន​ថា​ជា​គម្រោង​ដំណើរ​កម្សាន្ត ​ការ​ផ្លាស់​ផ្ទះ ការងារ ​ការ​ចាប់​ផ្តើម​កម្មវិធី​ណា​មួយ ​ឬ​រៀន​នៅ​សាលា​ជា​ដើម។ ​អ្នក​គឺ​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​ត្រូវ ដោយ​គ្រាន់​តែ​ផ្តោត​លើ​​វា ​និង​កុំ​​ខ្វល់​ពី​អ្វី​ដែល​នាំ​ឲ្យ​រំខាន។

កាត​ទី​២

អ្នកកំពុង​ចាប់​ផ្តើម​នូវ​ដំណើរ​ថ្មី​មួយ។ ​នេះ​អាច​ជា​សុខភាព​ផ្លូវ​កាយ ឬ​សុខភាព​ផ្លូវ​ចិត្ត ​ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​អារម្មណ៍​ដូច​នៅបរទេស។ មនុស្ស​មួយ​ចំនួន ​ប្រហែល​សប្បាយ​ចិត្ត ​តែ​ខ្លះ​វិញ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ ធ្វើ​ឲ្យ​អ្នក​ចង់​តតាំង​ថា​តើ​អ្នក​គួរ​បន្ត​ ឬយ៉ាងណា។ ​នៅ​ចំណុច​នេះ ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​ត្រូវ​សម្រាប់​អ្នក អ្វី​ដែល​វា​អាច​ឲ្យ​អ្នក​អភិវឌ្ឍនៅ​មុខ។ ​វា​ប្រហែល​ធ្វើ​ឲ្យ​គិត​ថា មិន​ត្រឹម​ត្រូវ​ក្នុង​ពេល​នេះ ​តែ​នៅ​ថ្ងៃ​អនាគត ​ទើប​អ្នក​ដឹង​ថា គឺ​ត្រឹម​ត្រូវ។ ​យ៉ាង​ណា​ក្តី អារម្មណ៍​មិន​ស្រណុក​ចិត្ត ការបារម្ភ​ថា​ប្រហែល​នឹង​សម្រេច​ចិត្ត​ខុស ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រ្តេស​ដែរ។ ​ដូច្នេះ ​ចូ​រសាក​ល្បង​គិត​ពីគុណសម្បត្តិ​និង​គុណ​វិបត្តិ​គ្រប់​​យ៉ាង ​និង​សួរ​ខ្លួន​ឯង​ថា ​នៅ​ពេល​នេះ អ្វីដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ឲ្យ​បាន​ល្អ​បំ​ផុត ​គឺ​ការ​មើល​ថែ​ខ្លួន​ឯង ហើយ​មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​ចម្លើយ​នេះ​បាន។​

​កាត​ទី​៣

កាត​នេះ​ប្រៀប​ដូច​កម្លាំង​ជម្រុញ​អ្នក​ឲ្យ​​ឆ្ពោះ​ទៅ​មុខ។ ​អ្នក​ប្រហែល​គិត​ថា ខ្លួន​ឯង​ចង់​ក្លាយ​ជា​អ្នក​ថែ​សួន តន្រ្តី​ករ ​អ្នក​និពន្ធ ​គូ​រគំនូ ​អ្នក​ថត​រូប ​មាន​សត្វ​ចិញ្ចឹម ​មាន​កូន ​ឬ​ក៏​អ្វី​ផ្សេង​ៗ​​ទាក់​ទង​នឹង​មុខ​ជំនួញ​ជា​ដើម។ នេះ​ជា​ថាមពល​ដ៏​ស្រស់​ស្រាយ​ដែល​ជួយ​អ្នក​ឲ្យ​គិត​បែប​ទូលាយ។ ​សូម​រីករាយ​ជាមួយ​រឿង​នេះ ​ណា។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម