ហាម​ដាច់​ខាត​សែន​ផ្លែ​ឈើ​ទាំង​នេះ​ថ្ងៃ​ចូល​ឆ្នាំ​ចិន បើ​មិន​ចង់​ជួប​រឿង​ធំ

  • 2022-01-27 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែ​ឈើ​ទាំង​នេះ គឺ​ឡាក់​ឆុង​ខ្លាំង សម្រាប់​ការ​សែន​ចូល​ឆ្នាំ​ចិន ដូច​នេះ​ហើយ ម្ចាស់​ផ្ទះ​ទាំង​អស់​ត្រូវ​ជៀសវាង​ផ្លែ​ឈើ​ទាំង​នេះ។

១. ផ្លែ​ឈើ​ជ័រ ឬស្ពាន់

គ្រួសារ​ជា​ច្រើន​ ជា​ពិសេស​គឺ​អ្នក​មាន​ជីវភាព​មិន​សូវ​ធូរធារ​ តែង​គិត​ថា ផ្លែឈើ​ក្លែងក្លាយ​គឺ​ជា​ជម្រើស​ដ៏​ល្អ ត្បិត​មាន​តម្លៃ​ថោក ស្អាត ហើយ​ប្រើ​បាន​ច្រើន​ដង​ទៀត។ យ៉ាងណាក្ដី ប្រភេទ​ផ្លែ​ឈើ​​នេះ​មិន​គួរ​ដាក់​សែន​ទាល់​តែ​សោះ ត្បិត​សុទ្ធ​តែ​ជា​ប្រភេទ​ដែល​មិន​អាច​បរិភោគ​បាន ដែល​អាច​នឹង​នាំ​រឿង​មិន​ល្អ​ដល់​គ្រួសារ​របស់អ្នក។ យក​ល្អ បើ​ថវិការ​មាន​កំណត់ អ្នក​គួរ​ទិញ​តាម​លទ្ធភាព​ ដោយ​មិន​ចាំ​បាច់​ទិញ​ថ្លៃ​ពេក តែ​មិន​អាច​ដាក់​ផ្លែ​ឈើ​ជ័រ​បាន​ឡើយ។

២. ផ្លែ​ឈើ​ទុំ​ជ្រុល

ផ្លែ​ឈើ​ទុំ​ជ្រុល តំណាង​ឲ្យ​រឿង​មិន​ល្អ ស្អុយ​រលួយ ដូច​នេះ​ហើយ អ្នក​មិន​គួរ​រសើ​ផ្លែ​ឈើ​ដែល​ទុំ​ខ្លាំង​ពេក​នៅ​ពេល​សែន​ថ្ងៃ​ចូល​ឆ្នាំឡើយ។ ក្រៅ​ពី​នេះ ថ្ងៃ​សែន​នេះ ភាគ​ច្រើន​នឹង​ប្រមូល​ផ្ដុំ​ទៅដោយ ផ្លែ​ឈើ​ចំនួន​ច្រើន ដូច​នេះ​ហើយ​ ប្រសិន​បើ​អ្នក​យក​ទុំ​ពេក នោះ​ប្រាកដ​ជា​ទទួល​ទាន​មិន​ទាន់ ហើយ​នឹង​ត្រូវ​បោះបង់​ចោល ធ្វើ​ឲ្យ​ខ្ជះខ្ជាយ។

៣. ផ្លែ​ឈើ​មាន​បន្លា ក្លិនឆួល និង​រស​ជាតិ​មិន​ល្អ

សម្រាប់​រស​ជាតិ និង​រូប​រាង​របស់​ផ្លែ​ឈើ​ក៏​ជា​រឿង​ដែល​គួរ​ចាប់​អារម្មណ៍​ដូច​នេះ​ សម្រាប់​ថ្ងៃ​សែន​ធំ​នេះ ត្បិត​មិនមែន​គ្រប់​ផ្លែ​ឈើ​សុទ្ធ​តែ​សែន​បាន​នោះ​ឡើយ។ ផ្លែ​ឈើ​ដែល​មាន​បន្លា ក្លិន​មិន​ល្អ គឺ​ហាម​ដាច់​ខាត​មិន​ឲ្យ​សែន ព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​ឆ្នាំ​ថ្មី​ ផ្ទះ​របស់​អ្នក​មាន​រឿង​មិន​ដាច់ ធ្វើ​អ្វី​ក៏​មិន​រលូន។ គួរ​សែន​ផ្លែ​ឈើ​ដែល​មាន​រាង​មូល​ល្អ ហើយ​មិន​មាន​រាង​ចម្លែក​៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម