អនុវត្តវិធី ៤ យ៉ាងនេះនឹងធ្វើឲ្យអ្នកទទួលបានភាពសប្បាយរីករាយនៅក្នុងជីវិតរស់នៅ

  • 2022-01-27 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភមង្គលផ្ទាល់ខ្លូនជារឿយៗទាក់ទងទៅនឹងអារម្មណ៍នៃភាពវិជ្ជមាន និងការពេញចិត្តនូវអ្វីៗទាំងឡាយដែលខ្លួនមាន អ្វីៗដែលខ្លួនកំពុងតែបានធ្វើនៅក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ហើយជាទូទៅតើអ្នកអាចធ្វើឲ្យខ្លួនឯងទទួលបានភាពសប្បាយចិត្តតាមរបៀបណាដែរ?

ដើម្បីធ្វើឲ្យខ្លួនអ្នកមានភាពសប្បាយរីករាយ អ្នកគួរតែស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ននៃជីវិតរស់នៅរបស់អ្នក ហើយធ្វើការវាយតម្លៃនៃកម្រិតសុភមង្គលរបស់អ្នក និងស្វែងរកទិសដៅដែលអាចនឹងនាំមកនូវភាពសប្បាយចិត្ត ហើយនឹងសុភមង្គលសម្រាប់ខ្លួនឯង។

ជីវិតដែលមានសុភមង្គល និងមានភាពសប្បាយរីករាយជាទូទៅតែងតែមានធាតុផ្សំទាំង ៤ ខាងក្រោមនេះ៖

  • មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក
  • សេចក្ដីស្រឡាញ់ពេញលេញចំពោះខ្លួនឯង (ឬដៃគូសង្សារបើមាន)
  • ការងារល្អដែលអ្នកពេញចិត្ត ចង់ធ្វើ ចង់បាន និងអាចមានលទ្ធភាពអាចចិញ្ចឹមខ្លួនឯងបាន
  • ការមានភាពវិជ្ជមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងការគោរពឲ្យតម្លៃខ្លួនឯងក៏ដូចជាអ្នកដទៃជាប្រចាំ

ប្រសិនបើអ្នកមានធាតុទាំងបួននេះ វាអាចធ្វើឲ្យខ្លួនអ្នកមានភាពសប្បាយរីករាយជាញឹកញាប់ ពីព្រោះធាតុនីមួយៗគឺមានសារសំខាន់ណាស់ដែលទាមទារឲ្យអ្នកធ្វើការគ្រប់គ្រង និងបង្កើតម្ដងមួយៗរហូតដល់ពួកវាមានតុល្យភាពស្មើគ្នា។ បើសិនជាអ្នកបាត់បង់ ឬមិនមានធាតុណាមួយនោះ សេចក្ដីសុខនឹងភាពស្បាយរីករាយរបស់អ្នកក៏បាត់បង់ទៅតាមនោះដែរ៕

ចុចអានបន្ត៖ បើអ្នកធ្វើរឿងទាំង ៦ យ៉ាងនេះបញ្ជាក់បានថាអ្នកគឺជាមនុស្សល្អខ្លាំងណាស់

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម