ត្រូវឪពុកម្ដាយបោះបង់២ដង យុវជនអាយុ១៧ឆ្នាំបញ្ចប់ជីវិតខ្លួនឯង
- 2022-01-26 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវឪពុកម្ដាយបោះបង់២ដង យុវជនអាយុ១៧ឆ្នាំបញ្ចប់ជីវិតខ្លួនឯង
យុវជនវ័យ១៧ឆ្នាំមកពីប្រទេសចិនបានសម្រេចបញ្ចប់ជីវិតខ្លួនឯង ក្រោយត្រូវឪពុកម្ដាយបោះបង់ជាលើកទី២ និងរង់ការប្រហារពីបណ្ដាញសង្គម។ កាលពីថ្ងៃទី ២៥ ខែមករាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា សាកសពរបស់យុវជនអាយុ ១៧ឆ្នាំ ឈ្មោះ Liu Xuezhou ត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រ San A ខេត្ត Hainan ប្រទេសចិន។
មុននោះដែរ សាច់រឿងរបស់បុរសខាងលើទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារបណ្ដាំចុងក្រោយចំនួន ១ម៉ឺនពាក្យដែលលោកបង្ហោះលើបណ្ដាញសង្គមមុនពេលគិតខ្លី។ តាមនោះដែរ នៅពេលទើបកើត ឪពុកម្ដាយយុវជននេះ បានលក់លោកឲ្យគេ។ ដល់អាយុ៤ឆ្នាំ ឪពុកម្ដាយចិញ្ចឹមរបស់លោកបានស្លាប់ ហើយលោករស់នៅជាមួយតាយាយ។ កាលពីខែធ្នូនេះ លោកបានជួបឪពុកម្ដាយបង្កើតវិញ តែពួកគេមិនអនុញ្ញាតឲ្យលោកទៅរស់នៅជាមួយឡើយ ដោយពួកគេមានគ្រួសារថ្មីអស់ហើយ។
នៅពេល Liu សុំឲ្យជួលផ្ទះឲ្យគេនៅ អ្នកទាំង២មិនព្រម ដោយលើកហេតុផលថា គ្មានលទ្ធភាព។ ក្រោយរឿងនេះត្រូវបានបណ្ដាញព័ត៌មានចាប់អារម្មណ៍ អ្នកប្រើបណ្ដាញសង្គមបានរិះគន់ក្មេងអាយុ ១៧ឆ្នាំធ្ងន់ៗដូចជា ឲ្យលោកទៅស្លាប់ ឬឲ្យចុះនរកជាដើម។ ទោះបីជាក្រោយឃើញបណ្ដាំចុងក្រោយ១ម៉ឺនពាក្យរបស់លោកភ្លាម មនុស្សជាច្រើនបានស្វែងរកលោក តែនៅពេលទៅដល់ឆ្នេរសមុទ្រគឺលោកបានស្លាប់បាត់ទៅហើយ៕