មុនសែនផ្លែឈើពេលចូលឆ្នាំចិន គួរដឹងអត្ថន័យរបស់ផ្លែឈើដ៏ពេញនិយមនេះសិន

  • 2022-01-25 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ការ​សែន​នីមួយៗ ​មិន​មែន​ចេះ​តែ​ដាក់​ផ្លែ​ឈើ​តាម​ការ​នឹក​ឃើញ​ទេ ព្រោះ​ផ្លែ​ឈើ​ខ្លះ​ត្រូវ​បាន​ហាម​ប្រាម។ ​យ៉ាង​ណា​ក្តី ​សម្រាប់​ផ្លែ​ឈើ​មួយ​ចំនួន​ខាង​ក្រោម ជា​ផ្លែ​ឈើ​ដែល​នាំ​មក​នូវ​សំណាង ​ដែល​អ្នក​សែ​ស្រលាយ​ចិន អាច​យ​ក​សែន​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​បាន។

១. ផ្លែក្រូចខ្វិច​ (​តំណាង​ភាព​សម្បូរ​បែប និង​សុភមង្គល)

​ផ្លែ​ក្រូច​មាន​រា​ង​មូល ត្រូវ​គេ​ប្រដូច​នឹង​ព្រះ​អាទិត្យ ​ជា​ធាតុ​វិជ្ជមាន ​ដែល​ជា​និមិត្តសញ្ញា​ដ៏​ពិសេស​បំ​ផុត​សំដៅ​លើ​ភាព​សម្បូរ​បែប​និង​សុភមង្គល។ ​បើអ្នក​បាន​តាំង​ជា​ដើម​ក្រូច​តែ​ម្តង​ក៏​ល្អ​ដែរ ព្រោះ​​វា​​កាន់​តែ​នាំ​សំណាង​។ សម្រាប់​ប្រពៃណី​ចិន ​គេ​ទម្លាប់​ដាក​ផ្លែ​ក្រូច​ជាមួយ​​អាំង​ប៉ាវ​ក្បែរ​ខ្នើយ​ក្មេង​ៗ ​ឬ​ដាក់​ក្នុង​ធុង​​អង្ករ ដោយ​គេ​ជឿ​ថា​នឹង​នាំ​លាភ​សំណាង​ដល់​គ្រួសារ។

​២. ​ក្រូច​ថ្លុង (​តំណាង​សំណាង​ល្អ ​និង​សាមគ្គី​គ្រួសារ)​

​មិន​ថា​ក្រូច​ថ្លុង​ពណ៍​បៃ​តង ឬ​ពណ៍​ទឹក​ក្រូច​ទេ ​ប្រជាជន​ចិន​​បាន​យក​មក​តុប​តែង​ផ្ទះ ឬ​​ពេល​ខ្លះ​យក​ទៅ​ជា​អាហារ​ក៏​មាន។ ពួក​គេ​យល់​ថា ​ជា​ផ្លែ​ឈើ​ដែល​នាំ​មក​នូវ​រឿង​ល្អ​២​ចូល​មក​ក្នុង​ពេល​តែ​មួយ ហើយ​ក៏​ជា​និមិត្ត​សញ្ញា​តំណាង​នូវ​សាមគ្គី​គ្រួសារ​ផង​ដែរ។

​៣. ​ផ្លែ​ប៉ោម (តំណាង​​សុដុមរមនា និង​សន្តិភាព​)

​ក្នុង​ប្រពៃណី​ចិន ​សម្រាប់​ផ្លែ​ប៉ោម​ក្រហម​តំណាង​នូវ​សន្តិភាព ភាព​រុង​រឿង ​សម្បូរ​បែប សម្រាប់​ផ្លែ​ប៉ោម​ពណ៍​បៃ​តង​តំណាង លុយ​កាក់។

៤. ​​ផ្លែ​ឪឡឹក(​តំណាង​ទ្រព្យ​សម្បត្តិ ​និង​​វិបុលភាព​)

​ផ្លែ​ឈើ​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ ភាព​ស៊ី​សង្វាក់​គ្នា ​ដោយសារ​តែ​វា​មាន​ផ្ទុក​គ្រាប់​ច្រើន។

​៥. ​ផ្លែ​ទំពាំង​បាយ​ជូ(តំណាង​ទ្រព្យស​ម្បត្តិ និង​ភ័ព្វសំណាង)

ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្លែ​ឈើ​ប្រណិត ដែល​ហូប​ដោយ​មនុស្ស​មាន​គុណធម៍។ ហេតុ​នេះ និមិត្តសញ្ញា​របស់​វា គឺ​ទ្រព្យសម្បត្តិ ភ័ព្វសំណាង​ល្អ ​មាន​កូន​ចៅ​តពូជ និង​រុង​រឿង៕​​

ប្រភព៖ China Highlights ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម