តារាស្រីចិន ចាប់ផ្តើមប្រែសម្រស់ក្រោយរយៈពេល​វះកាត់​កែ​សម្ផស្សដល់អាយុកាល​

  • 2022-01-25 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​គេ​ថា​មិន​ខុស អ្វី​ដែល​មិន​មែន​ធម្មជាតិ​តែ​ផុត​កំណត់ ដោយ​សិល្បការិនី​ចិន​ជា​ច្រើន​រូប​ត្រូវ​រង​ផលប៉ះពាល់ ក្រោយ​វះ​កាត់​កែ​សម្ផស្ស​ជា​ច្រើន​ឆ្នាំ។

កាល​ពី​ថ្ងៃទី ២៣ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា ដើម្បី​ប្រជែង​ក្នុង​ពិភពសិល្បៈ​ដែល​មាន​អ្នក​ស្អាត​ៗ​ច្រើន​រាប់​មិន​អស់​នោះ សិល្បករ សិល្បការិនី​ជា​ច្រើន​រូប បាន​ពឹង​ផ្អែក​លើ​ការ​វះកាត់​កែ​សម្ផស្ស​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​លេច​ធ្លោ។ យ៉ាងណាក្ដី ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ខណៈ​តារា​ខ្លះ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីគាប់​ចិត្ត​នោះ តារា​មួយ​ចំនួន ក៏​រង​ផល​ប៉ះពាល់​មិន​តិច​ដែរ។

ជាក់​ស្ដែង QQ បាន​ឲ្យ​ដឹង​ថា តារា​ស្រី​ក្នុង​សិល្បៈ​​ចិន​ជា​ច្រើន​រូប ជា​រៀង​រាល់​ឆ្នាំ​​ ត្រូវ​ចំណាយ​ពេល​វេលា និង​លុយ​កាក់​ជា​ច្រើន​ដើម្បី​ពិនិត្យ​ការ​កែ​សម្ផស្ស​របស់​ខ្លួន​ឡើង​វិញ ត្បិត​ក្រោយ​ច្រើន​ឆ្នាំ ការ​វះកាត់​នឹង​ទ្រុឌទ្រោម ធ្វើ​ឲ្យ​បន្សល់​ការ​លទ្ធផល​មិន​ពេញ​ចិត្ត។ ខាង​ក្រោម​នេះ គឺជា​តារា​ស្រី​ចិន​ដែល QQ បាន​ឲ្យ​ដឹង​ថា ការ​វះកាត់​កែ​សម្ផស្ស​ធ្លាប់​ហួស​ដឺឡេ៕

១. Yang Mi

២. Qin Lan

៣. Ju Jingyi

៤. Sun Fei Fei

ប្រភព៖ dienanh ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម