អត្ថប្រយោជន៍ ៣ យ៉ាងដែលអ្នកនឹងទទួលបានពីការធ្វើជាអំពើល្អទៅកាន់មនុស្សដទៃ
- 2022-01-25 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ ៣ យ៉ាងដែលអ្នកនឹងទទួលបានពីការធ្វើជាអំពើល្អទៅកាន់មនុស្សដទៃ
អ្នកខ្លះតែងតែនិយាយថាតាមពិតទៅវាគ្មានគុណសម្បត្តិអ្វីឡើយក្នុងការធ្វើអំពើល្អ ការយកចិត្តទុកដាក់អំពីតម្រូវការផ្ទាល់ខ្លួនទើបវាជារឿងសំខាន់ ហើយពួកគេគិតថាវាល្អជាជាងការខ្វល់ខ្វាយគិតអំពីមនុស្សជុំវិញខ្លួន។ មនុស្សភាគច្រើនប្រហែលជាមានអារម្មណ៍បែបនេះ ប៉ុន្តែយើងមិនត្រូវអនុញ្ញាតឲ្យសកម្មភាពអាក្រក់នឹងភាពអវិជ្ជមានទាំងនោះមកជះឥទ្ធិពល ឬប៉ះពាល់ដល់អាកប្បកិរិយាល្អរបស់អ្នកឡើយ។
បើទោះបីជាពេលខ្លះអ្នកប្រហែលជាមិនជឿក៏ដោយ ប៉ុន្តែវាពិតជាមានគុណសម្បត្តិដ៏អស្ចារ្យជាច្រើននៃការមានទឹកចិត្តល្អចំពោះអ្នកដ៏ទៃ។ អ្នកនឹងមិនមានអារម្មណ៍ឯកោឡើយ ពីព្រោះអ្នកនឹងត្រូវទទួលបានការស្រឡាញ់រាប់អានពីមិត្តភក្តិ និងមនុស្សជាច្រើន។ នេះដោយសារតែមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ចង់រាប់អានប្រភេទមនុស្សដែលមានសុជីវធម៌ សុភាពរាបសារ និងទឹកចិត្តល្អជាមួយអ្នកដទៃ។
អាកប្បកិរិយាល្អៗបែបនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្តផ្ទាល់ខ្លួនរបស់អ្នក និងនៅក្នុងទំនាក់ទំនងសង្គមរស់នៅ ហើយទាំងនេះគឺជាអត្ថប្រយោជន៍ទាំង ៣ ដែលអ្នកនឹងទទួលបាន៖
១. បង្កើនភាពទាក់ទាញក្នុងទំនាក់ទំនងភាពជាដៃគូ ធ្វើជាមនុស្សល្អអាចធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញពីមនុស្សជុំវិញខ្លូន។
២. ទទួលបានអារម្មណ៍ល្អប្រសើរ ការចូលរួមក្នុងសកម្មភាពសប្បុរសជននានានឹងធ្វើឲ្យអ្នកទទួលបានអារម្មណ៍ល្អប្រសើរឡើង ភាពសប្បាយចិត្ត ហើយវាដើរតួយ៉ាងសំខាន់ក្នុងការបង្កើនសុភមង្គល សុខុមាលភាពនៃជីវិតរស់នៅ។
៣. ធ្វើឲ្យភាពតានតឹងនៃអារម្មណ៍មានការថយចុះ ការធ្វើអំពើល្អក៏អាចជួយក្នុងការបំបាត់ស្ត្រេស និងផ្ដល់មកវិញនូវភាពស្រស់ស្រាយក្នុងចិត្ត ហើយវាក៏អាចជួយធ្វើការដោះស្រាយជាមួយភាពតានតឹងដែលកើតឡើងបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
មនុស្សដែលល្អពិតប្រាកដនឹងកោតសរសើរចំពោះទង្វើល្អ និងការខិតខំព្យាយាមធ្វើអំពើល្អរបស់អ្នក ហើយវាមិនត្រឹមតែជួយបង្កើនការគោរពឲ្យតម្លៃចំពោះខ្លួនឯងប៉ុណ្ណោះទេ តែចំពោះអ្នកដទៃផងដែរ។ ការធ្វើល្អ ការមានអាកប្បកិរិយាប្រភេទនេះចំពោះអ្នកដទៃភាគច្រើននឹងនាំមកនូវរឿងល្អៗជាច្រើនដល់អ្នកវិញ៕
ចុចអានបន្ត៖ ៥ សញ្ញាបញ្ជាក់បានថាគេនោះកំពុងតែមានវិប្បដិសារីចំពោះទង្វើអតីតកាលរបស់ពួកគេ