សមត្ថភាពពិសេសអ្នកជាអ្វី រើសសត្វដែលពេញចិត្តដើម្បីស្វែងយល់ពីចម្លើយ

  • 2022-01-24 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្តសត្វ....

សត្វផ្សោត - អំណោយខាងញាណទី ៦

អ្នកមានការយកចិត្តទុកដាក់ និងដឹងពីអ្វីដែលកំពុងកើតឡើងគ្រប់ពេលវេលា ហើយជារឿយៗអាចឃើញរឿងជាច្រើនមុនពេលវាកើតឡើង ព្រមទាំងបានប្រើប្រាស់វាដើម្បីជួយយកអាសារមនុស្សជុំវិញខ្លួនផងដែរ។

សត្វមេអំបៅ- ជាមនុស្សពោរពេញដោយក្ដីស្រម៉ៃ*

អ្នកមានសមត្ថភាពពិសេសក្នុងការទទួលបានសារ និង រឿងរ៉ាវដែលបម្រុងនឹងកើតមានក្នុងជីវិតអ្នកតាមរយៈការយល់សប្តិ។ នៅពេលអ្នកដេកលក់ ក្តីសុបិន្តរបស់អ្នកដំណើរការជាបណ្តាញមួយរវាងពិភពខាងវិញ្ញាណ និងពិភពពិត។ អ្នកស្ទើរតែតែងតែចងចាំក្តីសុបិន្តរបស់អ្នក ហើយដោយគ្មានកំហុស ពួកគេឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅពីការពិតខាងក្នុងនៃអ្វីដែលកំពុងកើតឡើងនៅជុំវិញអ្នក។

សត្វឆ្កែ - ក្ដីមេត្តា*

បេះដូងរបស់អ្នកបើកចំហ និងហូរដោយក្តីស្រឡាញ់ និងសេចក្តីសប្បុរស។ អ្នកមានការយល់ចិត្តពិតប្រាកដនៅក្នុងបេះដូងរបស់អ្នក ហើយមិនមានខ្សែភាពយន្ត សៀវភៅ ហ្គេម ឬគំនូរដែលមិនអាចធ្វើអោយអ្នករំភើបចិត្តបាននោះទេ។ អ្នក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​នៅ​ជុំវិញ​អ្នក ហើយ​គ្មាន​អ្វី​ពិបាក​សម្រាប់​អ្នក​ជាង​ការ​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​ឈឺចាប់​នោះ​ទេ។

សត្វដំរី - អំណោយនៃថាមពល*

ថាមពលរបស់អ្នកគឺគ្មានដែនកំណត់។ ជារៀងរាល់ថ្ងៃសម្រាប់អ្នកគឺជាបូជនីយកិច្ចដ៏អស្ចារ្យ។ អ្នកបំពេញកិច្ចការនីមួយៗដោយទឹកចិត្ត និងការលះបង់។ វាច្បាស់ណាស់ថា ភាពខ្នះខ្នែងនេះសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ដែលធ្វើឱ្យអ្នកមានការបំផុសគំនិតដល់អ្នកជុំវិញអ្នកអោយសម្រេចរឿងជាច្រើននៅក្នុងជីវិតពូកគេផងដែរ។

សត្វឆ្មា - អំណោយនៃសេចក្តីជំនឿ

មិន​ថា​វា​ជា​ជំនឿ​លើ​អំណាច​ខ្ពស់ ឬ​ភាព​ល្អ​សំខាន់​នៃ​មនុស្សជាតិ ហោរាសាស្ត្រ កម្មផលនោះទេ អ្នកមានទំនោរទៅលើពួកវាយ៉ាងខ្លាំង។ អ្នកមានឧត្តមគតិដ៏ពិតប្រាកដម្នាក់នៅក្នុងបេះដូង ជាមួយនឹងសមត្ថភាពយ៉ាងជ្រាលជ្រៅក្នុងការមើលឃើញ និងជឿនូវអ្វីដែលអ្នកដទៃពិបាកយល់។ អ្នកតែងតែដឹងថាជីវិតមានច្រើនជាងអ្វីដែលយើងជួបប្រទះ ហើយអ្វីៗពិតជាកើតឡើងដោយហេតុផល។

សត្វតោ - អំណោយនៃកម្លាំង

ការតស៊ូ អាចជាពាក្យមួយម៉ាត់ដែលមនុស្សភាគច្រើននឹកដល់ ពេលរំលឹកដល់ឈ្មោះអ្នកភ្លាម។ មិនថាអ្នកប្រឈមមុខនឹងបញ្ហាប៉ុន្មាន ឬមានមនុស្សប៉ុន្មាននាក់ព្យាយាមធ្វើឱ្យអ្នកធ្លាក់ចុះ អ្នកនៅតែអាចធ្វើដំណើរទៅមុខបានជានិច្ច។ អ្នកគឺជាអ្នកប្រយុទ្ធ ហើយអ្វីៗមិនតែងតែងាយស្រួលនោះទេ ប៉ុន្តែអ្នកដឹងពីរបៀបក្នុងការតស៊ូ និងបន្តរហូតដល់អ្នកក្លាយជាមនុស្សជោគជ័យម្នាក់។

សត្វទន្សាយ - អំណោយដែលអាចធ្វើអោយមនុស្សទូទៅស្រណុកចិត្តពេលនៅក្បែរ

អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ មាន​ភាព​កក់ក្ដៅ និង មានការគិត​ពិចារណាខ្ពស់។ ទ្វារ បេះដូង និងត្រចៀករបស់អ្នកបើកចំហសម្រាប់មិត្តផក្តិ ឬ មនុស្សក្បែរខ្លួនទាំងឡាយណាហត់នឿយ ត្រូវការកម្លាំងចិត្ត ដើម្បីបន្តដំណើរទៅមុខទៀត។

សត្វទីទុយ - អំណោយនៃប្រាជ្ញា

អ្នកតែងតែមានអារម្មណ៏ថា អ្នកចាស់ចិត្តចាស់គំនិត ជាងមនុស្សភាគច្រើនដែលមានអាយុស្របាលស្របាលនឹងគ្នា។ ជារឿយៗអ្នកមានការស្រងាកចិត្តចំពោះអ្វីដែលអ្នកឃើញកំពុងកើតឡើងនៅក្នុងពិភពលោក ហើយពេលខ្លះអ្នកមានអារម្មណ៍អាឡោះអាល័យយ៉ាងខ្លាំងចំពោះពិភពលោកដែលអ្នកពិតជាមិនអាចចងចាំបាន។ អ្នកបានរៀនមេរៀនទាំងអស់ពីមុនមក ហើយអ្នកនៅទីនេះនៅពេលនេះ ដើម្បីចែករំលែកការយល់ដឹងដ៏ស៊ីជម្រៅរបស់អ្នកជាមួយពួកយើង។ អំណោយ​របស់​អ្នក​ប្រៀប​ដូច​ជា​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់​ងងឹត និង​មាន​ព្យុះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម