៣ រឿងដែល​ត្រូវ​ធ្វើ​មុនពេលសែនដកជើងធូប ដើម្បីទទួលបានលាភសម្រាប់ឆ្នាំថ្មី

  • 2022-01-24 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើនធ្វេសប្រហែសត្រង់ចំនុចទី ១ នេះហើយ....

សម្អាត​ និង ​សម្លាប់​មេរោគ​អាសនៈ ហកុងម៉ា

ថ្ងៃសែនដកជើងធូនគឺជាឱកាសសម្រាប់ក្រុមគ្រួសារដើម្បីសម្អាតអាសនៈបន្ទាប់ពីមួយឆ្នាំនិងក៏ជាពេលវេលាដើម្បីរៀបចំអាសនៈសម្រាប់ឆ្នាំថ្មីផងដែរ។ ជា​ធម្មតា ទំនៀមទំលាប់មួយនេះត្រូវបានធ្វើឡើង ដើម្បីី​នឹង​សុំ​សិទ្ធិ​ជួសជុល​អាសនៈ​ដើម្បី​ស្វាគមន៍​ ដើម្បីទទួលបានហុងស៊ុយល្អ ឬ លាទសំណាងសម្រាប់ឆ្នាំថ្មី។ គ្រួសារខ្លះមានការប្រុងប្រយត្ន័ក្នុងការរៀបចំពិធី ដោយបន្ថែមផ្លែឈើ ធូប និងភ្លើង បន្ថែមដើម្បីបូជា និងសុំការអនុញ្ញាតពីព្រះ។ រឿងដំបូងដែលត្រូវធ្វើគឺជ្រើសរើសសមាជិកគ្រួសារដែលមានភាពម៉ត់ចត់ដើម្បីធ្វើការសម្អាតអាសនៈ។ ពេល​សម្អាត​ត្រូវ​ប្រើ​កន្សែង​ស្អាត ទឹក​ស្អាត (ទឹក​ស្ងោរ​ពី​ឱសថ ស្រា​ខ្ញី...) ដើម្បី​សម្អាត​អាសនៈ។ ពេល​សម្អាត​ត្រូវ​ចៀសវាង​រំកិល​ធូប​ជា​ដាច់ខាត​។

កាត់ជើងធូប ប្ដូរផេះ ធូប

ក្នុង​មួយ​ឆ្នាំ​ឆ្លង​ពេញ​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ ជា​ថ្ងៃ​ទី​១ ជា​ថ្ងៃ​គម្រប់​ខួប​ចូល​ឆ្នាំ​ថ្មី នឹង​មាន​ធូប​ច្រើន​គ្រឿង​ក្នុង​ចាន​ធូប។ នៅពេលនេះ ម្ចាស់ផ្ទះ​ត្រូវ​ដក​ធូប​ចេញ ហើយ​ទុក​ជើង​លេខ​សេស​ដូច​ជា ៣,៥, ៧, ៩ ជើង​ធូប​ដែល​នៅ​សេសសល់​នឹង​យក​ទៅ​ដុតនៅ​ក្រោយ​ពិធី​។ អ្នកក៏គួរតែផ្លាស់ប្ដូរផេះថ្មីនៅក្នុងកំប៉ុងជើងធូបផងដែរ។ ផេះ​ដែល​បន្ថែម​ក្នុង​ចាន​ធូប​ត្រូវ​តែ​ជា​ផេះ​ចំបើង (អាច​រក​ទិញ​បាន​នៅ​ហាង​បូជា)។ ចំណាំ គឺត្រូវរក្សាស្នូលនៃចានធូប (ជាធម្មតា ថ្មមានតម្លៃ លោហៈ...) ទុកក្នុងចានធូបក្នុងអំឡុងពេលដំណើរការផ្លាស់ប្តូរផេះ។ ផេះ​ដែល​លើស​នឹង​ត្រូវ​រាយ​ប៉ាយ​តាម​ទន្លេ ឬ​កន្លែង​ដែល​មាន​ទឹក​ហូរ។

ផ្លាស់ប្ដូរ ហ៊ឹង អាសនៈ ឬកំប៉ុងជើងធូប (បើចាំបាច់)

ក្នុងករណីខ្លះ អាសនៈ ឬ ចានធូប លែងសមនឹងលក្ខខណ្ឌគ្រួសារហើយ ម្ចាស់ចង់ប្តូរទៅជាកន្លែងធំទូលាយ និងល្អជាងនេះ គាត់អាចធ្វើជំនួសនៅពេលនេះបាន។ ចំពោះ​កំប៉ុងជើងធូប​ត្រូវ​រក្សា​ទីតាំងដើមរបស់វា និង​ចំនួនកំប៉ុងជើងធូប​ចាស់ផងដែឬ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម