ប្រុសស្អាតម្នាក់នេះ ធ្លាប់ត្រូវបាន Fan សរសើរថាសង្ហាឥតទាស់ កាលមិនទាន់មាន V និង Cha Eun Woo

  • 2022-01-24 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​ចម្រៀង​ប្រុស​កូរ៉េ V និង Cha Eun Woo សុទ្ធ​តែ​ជា​សិល្បករ​ដែល​មានរូប​សម្បត្តិ​ស្អាត​ឥត​ខ្ចោះ យ៉ាង​ណាក្ដី មុន​ពេល​ប្រុស​ស្អាត​២​រូប​នេះ​ល្បី​ឈ្មោះ គឺ​តារា​ប្រុស​ខាង​ក្រោម​នេះ​ហើយ ដែល​ស្អាត​គ្មាន​គូប្រៀប។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មក​រា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sports Chosun បាន​រាយការណ៍​ថា បច្ចុប្បន្ន​នេះ នៅ​ពេល​ដែល​រំលឹក​ដល់​តារា​ចម្រៀង​ប្រុស​កូរ៉េ​ដែល​មាន​រូប​សម្បត្តិ​ស្រស់​សង្ហា គឺ​អ្នក​គាំទ្រ​តែង​គិត​ដល់ កំពូល​តារា​ចម្រៀង V នៃ​ក្រុម​ចម្រៀង BTS និង Cha Eun Woo នៃ​ក្រុម​ចម្រៀង Astro ដោយ​ប្រុស​ស្អាត​ទាំង​ពីរ​មិន​ដែល​អវត្តមាន​នៅ​ក្នុង​​តារាង​ប្រុស​ស្អាត​ជាង​គេ​លើ​ពិភពលោក​ឡើយ។

យ៉ាងណាក្ដី ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ប្រុស​ស្អាត​ទាំង​ពីរ​ខាង​លើ​បង្ហាញ​មុខ សិល្បករ​ដែល​ធ្វើ​ឲ្យ​តារា​ដទៃ​អត់​នឹង​មិន​សរសើរ​មិន​បាន​នោះ កំពូល​តារា​ចម្រៀង​ជំនាន់​ទី​២ នៃ​ក្រុមហ៊ុន​យក្ស SM Entertainment លោក Kim Jaejoong។ នៅ​ពេល​ដែល​សិល្បករ​វ័យ ៣៥​ឆ្នាំ​បង្ហាញ​មុខ មនុស្ស​ជា​ច្រើន​បាន​ប្រៀបធៀប​លោក​ថា ស្អាត​ជាង​ផ្កា​ទៅ​ទៀត។

រូប​សម្បត្តិ​របស់​លោក​ត្រូវ​បាន​គេ​ឃើញ​ថា គ្មានអ្នក​ប្រៀប​ផ្ទឹម​ខ្លាំង​ជាង​គេ​នៅ​ពេល​កម្រង​រូបភាព​ក្នុង​ជួរ​កង​ទ័ព​ត្រូវ​បាន​គេ​ចុះ​ផ្សាយ ដោយ​ទោះ​បី​ជា​គ្មាន​ការ​តែង​មុខ និង​កាត់​សក់​ខ្លី តែ​រូប​ចេញ​មក​មិន​ខុស​ពី Poster នៃរឿង​ភាពយន្ត​ឡើយ។ នៅពេល​នេះ ទោះ​បី​ជា​​មាន​វ័យ​ជ្រេ​ហើយ​ក៏​ដោយ តែ​រូបរាង និង​មុខ​របស់ អតីត​សមាជិក​ក្រុម​ចម្រៀង TVXQ នៅ​តែ​ធ្វើ​ឲ្យ​គេ​ឈ្លក់​វង្វេង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម