ក្នុងភ្នែកបុរស ចាត់ទុកនារីមាន៣ចំណុចនេះ ថាស្រស់ស្អាតពិតប្រាកដ

  • 2022-01-23 01:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​ស្អាត​បំ​ផុត ​ទោះ​ជា​នាង​មិន​​ស្លៀក​សម្លៀក​បំពាក់​ Brand ​ឬ​ផាត់​មុខ​ក្រាស់ ​ក៏​នៅ​តែ​ឃើញ​ស្អាត ដោយ​ចំនុច​៣​យ៉ាង​ខាង​ក្រោម។ ​បុរស​ជា​ច្រើន​តែង​លង់​នឹង​មនុស្ស​ស្រី​ប្រភេទ​នេះ ​ដក​ភ្នែក​ស្ទើរ​មិន​រួច ​ដោយសារ​មន្ត​ស្នេហ៍​៣​យ៉ាង​នេះ។

១. ចេះ​គិត​ពី​អ្នក​ដទៃ

​មនុស្ស​ស្រី​ខ្លះ​មាន​សម្រស់​ធម្មតា មិន​សូវ​ស្អាត​ប៉ុន្មាន​ឡើយ ​តែ​នាង​បែរ​ជា​មាន​បុរស​ជា​ច្រើន​ប្រាថ្នា​ចង់​បាន​ និង​ចង់​រៀប​ការជាមួយ​ឆាប់​ៗ​ទៀត​ផង។ ​នេះ​ដោយសារ​នាង​ចេះ​គិត​គូ​ពី​អ្នក​ដទៃ ​ចេះ​យក​ចិត្ត​របស់​គេ​ដាក់​ចិត្ត​របស់​ខ្លួន​ឯង។

មុន​និយាយ​អ្វី ​​នាង​តែង​ពិចារណា​ថា​សម្តី​នោះ​នឹង​មិន​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ឈឺ​ចាប់។ ​នាង​មិន​ប្រើ​ការ​ស្មាន​ដើម្បី​វាយ​តម្លៃ​គេ ហើយ​ក៏​មិន​​អង្គុយ​ចាប់​កំហុស​គេ​គ្រប់​រឿង ព្រោះ​នាង​ដឹង​ថា​លើ​លោក​នេះ ​គ្មាន​នរ​ណា​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ។ ​ដូច្នេះ ​ជំនួស​ការ​បង្ខំ​អ្នក​​ដទៃ​ឲ្យ​ធ្វើ​រឿង​ណា​មួយ ​នាង​​តែង​រៀន​យល់ ព្រម​ទាំង​ចេះ​ស្តាប់​ហេតុ​ផល។

២.. ​ចេះ​រក្សា​អត្ត​ចរិត​ថ្លៃ​ថ្នូរ

​ទោះ​ជា​ពេល​ខ្លះ​ត្រូវ​មាន​ពេល​វេលា​លេង​​សើច​ក៏​ដោយ ​តែ​នាង​ដឹង​ពី​ដែន​កំណត់​របស់​ខ្លួន ដែល​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ផា​សុកភាព​ពេល​នៅ​ក្បែរ​នាង ។ ​នាង​ជា​ប្រភេទ​មនុស្ស​ស្រី​បែប​សាមញ្ញ​ឥត​ខ្ចោះ ​តែ​បែរ​ជា​ធ្វើ​ឲ្យ​បេះ​ដូង​បុរស​រញ្ចួយ​គ្រប់​ៗ​គ្នា​បាន។ ​នាង​មិន​ចំណាយ​លុយ​ច្រើន​លើ​សម្លៀក​បំពាក់ Brand ឬ​ផាត់​មុខ​ក្រាស់​ៗ ​ព្រោះ​នាង​ដឹង​ថា​ភាព​ស្រស់​ស្អាត​ពី​ខាង​ក្នុង​របស់​នាង ទើប​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​អាច​រស់​នៅ​ជាមួយ​បាន​យូរ​អង្វែង។

៣.. ដឹង​​ថា អ្វី​ជា​ភាព​គ្រប់​គ្រាន់

មនុស្ស​ស្រី​ដែល​មើល​ទៅ​​រីក​រាយ​បំ​ផុត ​គឺ​នៅ​ពេល​នាង​ដឹង​ពី​ពាក្យ​ថា​គ្រប់​គ្រាន់។ ​នាង​ស្រលាញ់​​អ្វី​ដែល​នាង​​មាន ​ហើយ​នាង​ក៏​មិន​បាន​យំ​ទួញ​សោក​ដល់​ព្រះ​ជា​ម្ចាស់ ​​សុំ​ឲ្យ​ជីវិត​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ដែរ។ ​នាង​មិន​ចង់​បាន​អ្វី​ដែល​ហៅ​ថា ​​ជា​របស់​អ្ន​ក​ដទៃ​នោះ​ទេ។ ​លើស​ពី​នេះ ​នាង​គ្រាន់​តែ​ចង់​បាន​ជីវិត​បែប​ស្ងប់​សុខ ​គ្មាន​កំ​ហឹង ​គ្មាន​​ទុក្ខ​ព្រួយ។ ​នាង​តែង​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត ​តែ​គឺ​ស្រស់​ស្អាត​ជាមួយ​អត្តចរិត ព្រម​ទាំងរូប​រាង​កាយ​ដែល​នាង​គិត​ថា​សម​រម្យ៕​

ប្រភព៖ phunuvagiadinh ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម