ជ្រើស​យក​​សត្វមួយ​ ដើម្បី​ដឹង​ថា​៦០​ថ្ងៃ​ទៀត​នឹង​មាន​លាភ ឬ​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង​ចំពោះ​អ្នក

  • 2022-01-22 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ចន្លោះ​រយៈ​ពេល​២​ខែ​ទៀត អ្នក​ចង់​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​មែន​ទេ សូម​រើស​សត្វ​មួយ​ដែល​ទាក់​ភ្នែក​អ្នក​បំផុត។

១. នៅ​៦០​ថ្ងៃ​បន្ទាប់​មក​នេះ ការងារ​របស់​អ្នក​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់។ ឧបសគ្គ​មួយ​ចំនួន​នឹង​កើត​មាន​ឡើង​ដើម្បី​តេស្ត​ភាព​អត់ធ្មត់ ការ​ព្យាយាម​របស់​អ្នក។ ការងារ​របស់​អ្នក​នឹង​ឡើង​ទៅ​ចំណុច​ថ្មី​ ឬ​អត់​គឺ​អាស្រ័យ​លើ​រយៈ​ពេល ៦០​ថ្ងៃ​នេះ​ហើយ។ អ្នក​ត្រូវ​ចាំ​ថា គ្រប់​យ៉ាង​គឺ​សុទ្ធ​តែ​មាន​ហេតុផល​ទាំង​អស់ បើ​អ្នក​ឆ្លង​រយៈ​ពេល​នេះ​ផុត គឺ​អ្នក​រក​ឃើញ​កន្លែង​ដែល​មាន​ពន្លឺ​ចែង​ចាំង​ហើយ។

២. អ្នក​ណា​ម្នាក់​ នឹង​ស្វែង​រក​វិធី​បំបែក​បំបាក់​អ្នក​ និង​មនុស្ស​ដែល​អ្នក​ស្និទ្ធិស្នាល​ដូច​ជា​ស្នេហា គ្រួសារ ឬ​​អ្នក​នៅ​កន្លែង​ធ្វើ​ការ​ជា​ដើម។ រយៈ​ពេល​៦០​ថ្ងៃ​ខាង​មុខ អ្នក​ត្រូវ​តែ​ថែ​រក្សា​ទំនាក់ទំនង​ដែល​ជិតដិត​នឹង​ខ្លួន​ឲ្យ​បាន​ជាប់ កុំ​ឲ្យ​មាន​អ្នក​មាន​ជ្រៀតជ្រែក ហើយ​ក៏​កុំ​ឆាប់​ជឿ​អ្នក​ណា​ពេក​ដូច​គ្នា។ ជាពិសេស​គ្រប់​ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​​ សួម​ពិនិត្យ​ឲ្យ​ច្បាស់​បំផុត មុន​ពេល​សម្រេច​ចិត្ត​ជឿនរណា​មួយ។

៣. ប្រសិន​បើ​អ្នក​កំពុង​រង់​ចាំ​ការ​ជានា​ពី​មិត្តភ័ក្ដិ​ជិតស្និទ្ធិ​ណា​ម្នាក់ អ្នក​នឹង​ទទួល​បាន​ក្នុង​រយៈ​ពេល ៦០​ថ្ងៃ​ខាង​មុខ។ បើ​មិន​ដូច​នោះ​ទេ មិត្ត​ចាស់​ណា​ម្នាក់ នឹង​ចូល​មក​ជីវិត​អ្នក​វិញ។ ​មនុស្ស​ម្នាក់​នេះ ប្រៀប​បាន​ជា​អ្នក​ពាំនាំ​សុភមង្គល​ថ្មី​មក​ឲ្យ​អ្នក​។ ក្រោយ​ពេល​ជួប​គេ អ្នក​នឹង​មាន​អារម្មណ៍​ល្អ ហើយ​ជួប​តែ​សំណាង។ គេ​ក៏​នឹង​​ជា​អ្នក​ដែល​ជួយ​យក​អសារ​អ្នក​ក្នុង​គ្រា​ពិបាក​ដូច​គ្នា។

៤. ២​​ ខែ​ខាង​មុខ​នេះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ធូរទ្រូង​ជាង​ពេល​ណា​ៗ​ទាំង​អស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​មាន​ចិត្ត​​ស្ងប់​ជាង​មុន​ដូច​គ្នា។ ភាព​នឿយហត់ ភាព​កង្វល់​ទាំង​ឡាយ​នៅ​រយៈ​ពេល​មុន នឹង​រលាយ​អស់​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ខាង​មុខ។ អ្នក​នឹង​មាន​ឱកាស​គិត​ឃើញ​អ្វី​ដែល​ថ្មី និង​រក​ក្ដី​សុខ​​ដែល​ខ្លួន​ធ្លាប់​គិត​ថា​​មិន​ដែល​ទទួល​បាន​៕

ប្រភព៖ emdep ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម