Dilireba ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ស្ទីល Fan Bingbing គ្រប់​កម្មវិធី​

  • 2022-01-20 02:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ​ចិន Dilireba ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការ​តែ​ង​ខ្លួន​ដូច​នឹង​តារា​សម្ដែង​ស្រី​ជើង​ចាស់ Fan Bingbing ជា​ច្រើន​លើក​ច្រើន​សារ។

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា មុន​ពេល​ធ្លាក់​កូដ​ដោយ​សារ រឿង​អាស្រូវ​រាប់​រយ​លាន​ដុល្លារ​នោះ តារា​សម្ដែង​ស្រី​ចិន Fan Bingbing ធ្លាប់​ជា​សិល្បការិនី​លំដាប់ A ដែល​គ្រប់​ការ​បង្ហាញ​ខ្លួន​របស់​នាង​សុទ្ធ​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្ពស់​បំផុត។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ទៅ​ដល់​ណា​ គេ​មិន​ដាក់​ភ្នែក​ដល់​នោះ​គឺ​មក​ពី​ស្ទីល​របស់​ស្រី​ស្អាត​អាយុ ៤០​ឆ្នាំ​មិន​ដែល​ជាន់​គ្នា​ទាល់​តែ​សោះ។

ប្រភព​ដដែល​បាន​បន្ថែម​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ម្នាក់​​ទៀត​នោះ​គឺ Dilereba មាន​ការ​តែង​ខ្លួន​ជា​ច្រើន​ដូច​គ្នា​នឹង​រៀម​ច្បង​ មិន​ថា​ពេល​ចូលរួម​កម្មវិធី ឬ​ថត​ទស្សនាវដ្ដី​នោះ​ទេ គឺ​ដូច​ជាង​៩០%​តែ​ម្ដង។ យ៉ាងណាក្ដី ទោះ​បី​ជា​មាន​ស្ទីល​ស្រដៀង​គ្នា​ក៏​ពិត​មែន ស្រី​ស្អាង​វ័យ​ក្មេង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​នៅ​ចាញ់​តារា​រលក​មុខ​នៅ​ឡើយ បើ​ទោះ​បី​ជា​មាន​វ័យ​ក្មេង​ជាង​១០​ឆ្នាំ​ក៏​ដោយ។

ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា អាច​មក​ពី​ក្រុម​ការងារ​របស់​តួ​រឿង You Are My Glory អស់​ការ​ច្នៃ​ប្រឌិត​ទើប​ចម្លង​ស្ទីល​ពី​សិស្ស​ច្បង​បែប​នេះ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម