រូប​ដែល​អ្នក​ឃើញ​មុន​គេ នឹង​ជួយ​ឲ្យ​អ្នក​យល់​ពី​ខ្លួន​ឯង​ជាង​មុន

  • 2022-01-19 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ពី​រឿង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​អ្នក ចូរ​សម្លឹង​រូប​នេះ​ ហើយ​រូប​ភាព​ដែល​អ្នក​ឃើញ​មុន​គេ​នឹង​បង្ហាញ​ពី​រឿង​ក្នុង​ចិត្ត​របស់​អ្នក។

១. រូប​មុខ​សត្វ​ឆ្កែ

អ្នក​កំពុង​តែ​គា​សង្កត់​អារម្ម​ណ៍​របស់​ខ្លួន​ឯង​ខ្លាំង។ អ្នក​មិន​អនុញ្ញាត​ឲ្យ​អារម្មណ៍​គ្រប់គ្រង​ជីវិត​របស់​ខ្លួន​ឡើយ ដោយ​អ្នក​ចង់​ឲ្យ​ខ្លួនឯង​ជា​អ្នក​គ្រប់គ្រង​ជីវិត​របស់​អ្នក។ អ្នក​ដឹង​ច្បាស់​ថា សុភមង្គល​គឺ​ស្ថិត​លើ​អ្នក​ជា​មនុស្ស​សម្រេច​ដោយ​ខ្លួន​ឯង។ ទោះ​បី​ជា​ពេល​ខ្លះ មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​ តែ​អ្នក​នឹង​ឆាប់​បញ្ញាក់​អារម្មណ៍​មក​វិញ មិន​ឲ្យ​វា​គ្រប់​គ្រង​អ្នក​បាន​យូរ​ឡើយ។

២. ជើង​សត្វ​ឆ្កែ

អ្នក​មិន​ចូល​ចិត្ត​ត្រូវ​អ្នក​ដទៃ​គាប​សង្កត់ ឬ​បង្ខំ​ឲ្យ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​មួយ។ អ្នក​ប្រៀប​បាន​ដូច​ជា​ស្លឹក​ឈើ​មួយ​ដែល​ជ្រុះ​ចេញ​ពី​ដើម​ឈើ អាច​ហោះ​ហើរ​ទៅ​គ្រប់​ទីកន្លែង ដោយ​មិន​ចាំបាច់​មាន​អ្នក​ណា​ថែ​ទាំ។ ស្លឹក​ឈើ​ដែល​ជ្រុះ​ហើយ ចង់​ហើរ​ទៅ​ដល់​ណា​ក៏​អាច​ទុំ​បាន មិន​ចាំ​បាច់​អ្នក​ណា​មក​ប្រាប់។ អ្នក​ក៏​ដូច​គ្នា ចូលចិត្ត​សេរី​ភាព ហើយ​អាច​សម្រប​បាន​គ្រប់​កាលៈទេសៈ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម