វិបត្តិនៃអាយុ 30 ឆ្នាំគឺគួរឱ្យខ្លាចខ្លាំងណាស់ បន្ទុកជីវិតក៏កាន់តែធ្ងន់ធ្ងរ តើអ្នកគួរធ្វើអ្វីពិតប្រាកដ?

  • 2022-01-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកមិនចង់រស់នៅក្នុងជីវិតមធ្យម គ្មានភាពជោគជ័យ គ្មានសមិទ្ធិផល អ្នកត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាព មុននឹងឈានទៅដល់ចំណុចសំខាន់នៃអាយុ 30 ឆ្នាំ។

ហេតុអ្វី​បានជា​ដល់​ដំណាក់កាល​សំខាន់​នៃ​ជីវិត​គឺ​អាយុ​៣០​ឆ្នាំ ជីវិតអ្នកខ្លះក៏អាចឡើងដល់ចំនុចកំពូល អ្នកខ្លះក៏លំបាកខ្លាំងរហូសស្ទើរតែចិញ្ចឹមក្រពះខ្លួនមិនរស់? ហេតុផលដ៏ធំបំផុតគឺស្ថិតនៅក្នុងសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយជាមួយនឹងអ្វីដែលគេហៅថា "វិបត្តិអាយុ 30" នេះហើយ។

មានមនុស្សច្រើនណាស់នៅលើលោកនេះជ្រើសរើសជីវិតដោយឡែកៗពីគ្នា ព្រោះមានវិធីក្នុងការរស់នៅ ហើយមនុស្សម្នាក់ៗមានសិទ្ធិទាំងស្រុងក្នុងការជ្រើសរើសសម្រាប់ខ្លួនឯង។ គេអាចឈប់នៅកន្លែងតែមួយ គេក៏អាចប្រញាប់ប្រញាល់ទៅមុខ គេអាចទុកបញ្ហាគ្របដណ្ដប់លើជីវិតរបស់គេ គេក៏អាចរស់នៅបែបសាមញ្ញៗបានដែរ អ្វីៗគឺនៅក្រៅខ្លួន។

ជីវិតបន្ទាប់ពីអាយុ 30 ឆ្នាំអាចរស់នៅបានតាមអាកប្បកិរិយាពីរ។

ប្រភេទ​មនុស្ស​ដែល​អាច​ទៅ​បាន​ពាក់​កណ្តាល​ផ្លូវ, បត់, លឿន និង​ជា​អ្នក​ឈ្នះ; មួយ​ទៀត​ជាប់​គាំង​នៅ​ក្នុង​បន្លា និង​កំណក​នៃ​ជីវិត ទាំង​លង់​ក្នុង​វា ឬ​តស៊ូ​ដើម្បី​ឆ្លង​ផុត​វា។

របៀបរស់នៅដែលស្មុគស្មាញ និងរញ៉េរញ៉ៃគឺមិនល្អសម្រាប់យើងទេ យើងតែងតែមានអារម្មណ៍ថាយើងរវល់ជាមួយការងារ និងជីវិត យើងទាំងអស់គ្នាហត់នឿយ ប៉ុន្តែមិនបានរស់នៅក្នុងជីវិតដែលយើងចង់បាននោះទេ។ ដូច្នេះប្រសិនបើអាច ហេតុអ្វីយើងមិនជ្រើសរើសផ្លូវផ្សេង ដើម្បីផ្តល់ឲ្យជីវិតនូវចំណុចចាប់ផ្តើមថ្មី?

របស់​ខ្លះ​កាន់​តែ​មាន​តម្លៃ​កាន់​តែ​ចាស់​ដូច​ជា​វត្ថុ​បុរាណ។ ប៉ុន្តែតាមការពិត ភាគច្រើននៃពេលវេលាកាន់តែចាស់ កាន់តែមានតម្លៃកាន់តែតិច។ ឧទាហរណ៍ រូបរាង កម្លាំងកាយ ភាពវៃឆ្លាត... យោងទៅតាមអត្រានៃអាយុកាន់តែច្រើន អ្វីៗទាំងអស់នឹងធ្លាក់ចុះដោយស្ងៀមស្ងាត់។ សម្រាប់​បុគ្គល​ម្នាក់ៗ គ្មាន​អ្វី​ដែល​គ្មាន​អំណាច​ជាង​នោះ​ទេ។ ប៉ុន្តែអ្នកត្រូវតែប្រឈមមុខនឹងវា។ អ្នកនឹងឃើញនៅកន្លែងធ្វើការ ក្រុមហ៊ុនជាច្រើនគ្រាន់តែចូលចិត្តជួលមនុស្សវ័យក្មេង។ ព្រោះ​ក្នុង​ក្រសែភ្នែក​ថៅកែ បុគ្គលិក​ក្មេងៗ​មាន​ភាព​ងាយ​ស្រួល​ជាង ហើយ​តម្លៃ​ក៏​ថោក​ដែរ។

ដូច្នេះ​តើ​អ្នក​គួរ​ដោះស្រាយ​ជាមួយ​ការ​ផ្លាស់​ប្តូរ​នេះ​ដោយ​របៀប​ណា? នោះ​គឺ​ធ្វើ​ឱ្យ​ខ្លួន​ឯង “កាន់តែចាស់​ កាន់តែមានតម្លៃ​"

១. កុំបញ្ឈប់ការរៀនសូត្រ ២. ខិតខំដើម្បីក្លាយជា "អ្នកជំនាញ" នៅក្នុងវិស័យជាក់លាក់មួយ ៣. រក្សាអាកប្បកិរិយាវ័យក្មេង និងទទួលយកអ្វីដែលថ្មីដោយក្លាហាន

មិនដែលមានអាយុក្នុងវ៏យណាដែលជ្រេហួសហេតុ ក្នុងការចាប់ផ្ដើមធ្វើអ្វីមួយនោះទេ។ មិនដែលមានឱកាសណាមួយដែលមិនអាចចាប់បាននោះទេ មានតែអ្នកមានកម្លាំង និង សមត្ថភាពមិនទាន់គ្រប់គ្រាន់នោះទេ។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម