៣​ សញ្ញា​បង្ហាញ​ថា​មនុស្ស​ម្នាក់​លុយ​មិន​សូវ​មាន​ប៉ុន្មាន តែ​អំនួត​ច្រើន

  • 2022-01-18 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​មនុស្ស​ម្នាក់​មាន​សញ្ញា​ទាំង​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​បី​ជា​ប្រាក់​កាក់​មិន​សល់​ច្រើន​ប៉ុន្មាន​ក្ដី តែ​អំនួត​គឺ​មាន​មិន​តិច​ឡើយ។

១. អត់​លុយ​តែ​ធ្វើ​ដូច​ខ្លួន​អ្នក​មាន

ដើម្បី​លាក់​បាំង​ការ​ពិត​ថា​ខ្លួន​មិន​មែន​ជា​អ្នក​មាន មនុស្ស​មួយ​ចំនួន​មិន​ទទួល​យការ​ពិត​ឡើយ ដោយ​សុខ​ចិត្ត​លាក់​បាំង និង​កុហក​គេ​ទៅ​វិញ។ ពួក​គេ​និយាយ​ពី​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត ហើយ​ទោះ​បី​ជា​គេ​គ្មាន​អ្នក​ណា​សួរ​ដេញ​ដោល​ក៏​ដោយ ក៏​ពួក​គេ​នឹង​អួត​ថា​ខ្លួន​មាន​បែប​នេះ ខ្លួន​មាន​បែប​នោះ​ដែរ។ ពួក​គេ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​ដើម្បី​ប្រាប់​គេ​ឯង​ថា​ខ្លួន​ឯង​មិន​មែន​ជា​អ្នក​ក្រ ទាំង​ដែល​ការ​ពិត​ពួក​គេ​គ្មាន​អ្វី​ជាប់​ខ្លួន​សោះ។

២. ខ្ចី​លុយ​គេ​​មក​សម្ញែង​ព្រោះ​ខ្លាច​ចាញ់

អ្នក​មាន​លុយ​ស្រាប់ និង​មាន​លុយ​ច្រើន គ្មាន​អ្វី​ខុស​ប្រក្រតី​នោះ​ទេ ប្រសិន​បើ​គេ​មាន​ផលិតផល​អ្វី​ដែល​ថ្មី ហើយ​ទិញ​មក​ប្រើប្រាស់​។ យ៉ាងណាក្ដី សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន តែ​មាន​អំនួត​ធំ ខ្លាច​មិន​ដល់​គេ គឺ​ទោះ​បី​ជា​ត្រូវ​ខ្ចី​បំណុល​គេ​ក៏​ត្រូវ​ខ្ចី​យក​មក​ទិញ​ដើម្បី​កុំ​ឲ្យ​ចាញ់​គេ​ដែរ។ ជាក់​ស្ដែង ទូរសព្ទ​ស៊េរី​ចុង​ក្រោយ​គឺ​ជា​ភស្តុតាង​ដែល​បញ្ចាក់​បំផុត ដោយ​ទោះ​បី​ជា​មិន​មាន​លុយ​ក៏​ដោយ ក៏​ត្រូវ​ប្រមូល​អស់​ពី​ខ្លួន​ដើម្បី​ទៅ​ទិញ​មិន​ឲ្យ​ចាញ់​អ្នក​ដទៃ​ដែរ។

៣. តែង​តែ​ជំពាក់​លុយ​គេ​ជុំ​ទិស

ដើម្បី​ហក់​លោត​តោង​ជាមួយ​អ្នក​មាន​ពិត​ប្រាកដ​ អ្នក​មាន​អំនួត​មួយ​ចំនួន ទោះ​បី​ជា​ប្រើ​អស់​ប្រាក់​ខែ​ទៀត​ក៏​មិន​គ្រប់​ដែរ ដូច​នេះ​ហើយ គ្មាន​វិធី​ផ្សេង​ក្រៅ​ពី​ខ្ចី​លុយ​គេ​ឡើយ។ ​នៅ​ពេល​យូរ​ទៅ​ ខ្ចី​តែ​មួយ​ប្រភព​ក៏​មិន​គ្រប់​ដែរ ព្រោះ​ខ្ចី​ច្រើន​ដ​ង​ពេក​គេ​លែង​ឲ្យ​ខ្ចី​ មាន​តែ​ដើរ​ខ្ចី​អ្នក​ផ្សេង។ ទម្រាំ​តែ​ដឹង​ខ្លួន​ថា​បំណុល​ជុំទិស​គឺ​លែង​ទាន់​ពេល​បាត់​ទៅ​ហើយ ដោយ​សារ​តែ​វណ្ឌក​ពេក។ នៅ​ចុង​បញ្ចប់​​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ជីវិត​គឺ​រុំ​ព័ទ្ធ​ដោយ​សារ​បំណុល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម