រូប​ដែល​អ្នក​ឃើញ​មុន​គេ​បង្ហាញ​ពី​អាថ៍កំបាំងនៅ​ខាង​ក្នុង​ចិត្ត​របស់​អ្នក

  • 2022-01-18 03:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​នៅ​ក្នុង​ជម្រៅ​ចិត្ត​អ្នក​នៅ​ពេល​នេះ​កំពុង​គិត​អ្វី រូប​ទី​១​ដែល​អ្នក​មើល​ឃើញ​នឹង​ប្រាប់​អ្នក​ពី​លទ្ធផល។

១. ដើម​ឈើ

ថាម​ពល​វិជ្ជមាន​របស់​អ្នក​មាន​នៅ​ក្នុង​ខ្លួន​ហូរហៀរ។ អ្នក​ជា​មនុស្ស​ចូលចិត្ត​រុក​រក​នូ​វអ្វី​ដែល​ថ្មី ហើយ​មនុស្ស​ផ្សេង​មិន​សូវ​ចាប់​អារម្មណ៍។ អ្នក​ជាមនុស្ស​តែ​មួយ​មែន​ពិត តែ​បើ​ថ្ងៃ​ពីរផ្សេង​គ្នា អ្នក​ប្រៀប​ដូច​ជា​មនុស្ស​ពីរ​ផ្សេង​គ្នា​ដែរ។ ទោះ​បី​ជា​អ្នក​វិជ្ជមាន​មែន​ពិត តែ​អ្នក​មិន​ចូលចិត្ត​នៅ​ម្នាក់​​ឯង​ឡើយ ដោយ​អ្នក​មាន​អារម្មណ៍​ថា​ឯកា។ អ្នក​ពេញ​ចិត្ត​នៅ​ក្បែរ​មិត្តភ័ក្ដិ ហើយ​ពួក​គេ​ក៏​ចូលចិត្ត​នៅ​ក្បែរ​អ្នក​ដូច​គ្នា។

២. មុខ​មនុស្ស

អ្នក​ជាមនុស្ស​ដែល​ចូលចិត្ត​អ្វី​ទៅ​តាម​លំដាប់លំដោយ​ដែល​ខ្លួន​រៀប​ចំ។ អ្នក​ចូលចិត្ត​រៀប​គម្រោង​ឲ្យ​បាន​វែង​ឆ្ងាយ​ដូច​ជា​សម្រាប់​សប្ដាហ៍​ក្រោយ ខែ​ក្រោយ ឬ​ឆ្នាំ​ក្រោយ​ជា​ដើម។ ការ​រៀប​ចំ​គម្រោង​ច្បាស់​លាស់​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព។ តែ​ពេល​ខ្លះ អ្នក​គួរ​ឲ្យ​ខ្លួន​សម្រាក​ខ្លះ ព្រោះ​អាច​មាន​រឿង​មួយ​ចំនួន​មិន​អាច​តាម​ចិត្ត​យើង​គ្រប់​ពេល​វេលា​នោះ​ឡើយ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម