រូប​ដែល​អ្នក​ឃើញ​មុន​គេ​ បង្ហាញ​ពី​ស្ថានភាព​មនោសញ្ចេតនា​របស់​អ្នក​នៅ​ពេល​នេះ

  • 2022-01-18 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា ស្ថានភាព​ស្នេហា​របស់​អ្នក​នៅ​ពេល​នេះ​យ៉ាង​ម៉េច​ដែរ សូម​ក្រឡេក​មើល​រូប​ភាព​នេះ ហើយ​រូប​ដែល​អ្នក​ឃើញ​មុន​គេ​នឹង​ប្រាប់​ពី​លទ្ធផល។

១. ដើម​ឈើ និង​សត្វ​ចាប

អ្នក​មាន​ជំនឿ​ថា បាន​រស់​នៅ​ក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង​អាច​ចែក​រំលែក​សុខ​ទុក្ខ​ជាមួយ​គេ​ គឺ​ជា​កាដូរ​ធំ​បំផុត​ដែល​មនុស្ស​ម្នាក់​ៗ​អាច​ទទួល​យក​បាន។ ហើយ​គូ​ព្រេង​របស់​អ្នក​នឹង​បង្ហាញ​ខ្លួន​នៅ​ពេល​ដែល​អ្នក​មិន​រំពឹង​ទុក​បំផុត ដោយ​នៅ​ពេល​នេះ គេ​ក៏​កំពុង​ស្វែង​រក​អ្នក​ដូច​គ្នា។

២. មុខ​មនុស្ស

សម្រាប់​អ្នក រឿង​ស្នេហា​គឺ​មិន​មែន​ជា​រឿង​សំខាន់ឞំផុត​នោះ​ឡើយ ដោយ​អ្នក​នៅ​មាន​រឿង​​ជា​ច្រើន​ទៀត​ដែល​អ្នក​យក​ចិត្ត​ទុក​ដាក់​ជាង។ អ្នក​គិត​ថា ស្នេហា​មិន​មែន​ជា​រឿង​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ​ឡើយ។ អ្នក​យល់​ខ្លួន​ឯង​ច្បាស់​ជាង​គេ ហើយ​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ត្រូវ​ការ​អ្នក​ដទៃ​ដើម្បី​បង្កើត​សុភមង្គល​ឡើយ ដោយ​អ្នក​អាច​បង្កើត​សុភមង្គល​ដោយ​ខ្លួន​ឯង៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម