ថា​មិន​ទៅ​ជួប​ជុំ​​គ្រួសារ មាន​ណា​កំពូល Idol ដែល​ខ្លួន​ស្រលាញ់​គឺ​បង​ប្រុស​ជីដូន​មួយ​សោះ

  • 2022-01-18 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​មិន​នឹក​ស្មាន​ថា តារា​ចម្រៀង​ដែល​ខ្លួន​ស្រលាញ់​ពេញ​បេះដូង Baekhyun មក​ពី​ក្រុម​ចម្រៀង EXO តាម​ការ​ពិត​គឺ​ជា​បង​ប្រុស​ជីដូន​មួយខ្លួន​សោះ។

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sports Chosun បាន​រាយការណ៍​ថា​ នារី​ម្នាក់មក​ពី​ខេត្ត Gyeonggi បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេ​ល​នាង​ចែក​រំលែក​ពី​សាច់​រឿង​នាង​ទៅ​ជួបជុំ​មហា​គ្រួសារ​នៅ​ស្រុក​កំណើត។

តាម​នោះ​ដែរ នារី​វ័យ​ក្មេង​ខាង​លើ គឺ​ជា​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ EXO ហើយ​សមាជិក​ដែល​នាង​ស្រលាញ់​ជាង​គេ​នោះ​គឺ Baekhyun។ កាល​ពី​ពេល​ថ្មី​ៗ​នេះ មហាគ្រួសារ​របស់​នាង បាន​សំណូម​ពរ​ឲ្យ​សមាជិក​ទាំង​អស់​ជួប​ជុំ​គ្នា ត្បិត​កំឡុង​ពេល​ជំងឺ​កូវីដ​១៩​រាតត្បាត ពួក​គេ​មិ​​ដែល​ជួប​ជុំ​គ្នា​ទាំង​អស់​ឡើយ។

ដើម​ឡើយ នារី​ខាង​លើ​មិន​មាន​បំណង​ចូល​រួម​ក្នុង​ការ​ជួបជុំ​នេះ​ឡើយ តែ​ក្រោយ​មក​ក៏​​ប្ដូរ​ចិត្ត​ថា​ទៅ​វិញ។ នៅ​ពេល​ទៅ​ដល់​ស្រុក​កំណើត​នាង ភ្ញាក់​ព្រើត​នៅ​ពេល​ឃើញ​​ម្ចាស់​បទ Love Shot កំពុង​ជជែក​គ្នា​នៅ​ក្នុង​ផ្ទះ​តាយាយ​របស់​ខ្លួន ហើយ​ក៏​បាន​សួរ​ម្ដាយ​ថា​តើ តារា​ប្រុស​នេះ​មក​ផ្ទះ​ខ្លួន​ធ្វើ​អ្វី ដោយ​ម្ដាយ​នាង​ឆ្លើយ​ថា ប្រុស​ស្អាត​អាយុ ២៩​ឆ្នាំ​គឺ​ជា​បង​ប្រុស​ជីដូន​មួយ​សាច់​ឆ្ងាយ​របស់​នាង។

នារី​ខាង​លើ​បាន​ប្រាប់​ទៅ​ម្ដាយ​ខ្លួន​ថា ចាប់​ពី​ពេល​នេះ​តទៅ នាង​នឹង​លែង​ខក​ខាន​ក្នុង​ការ​ទៅ​ជួបជុំ​មហាគ្រួសារ​ទៀត​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម