រូបភាព​ទី​១​ដែល​អ្នក​មើល​ឃើញ​បង្ហាញ​ថា​អ្នក​កំពុង​តាម​ដាន​អ្វី​នៅ​ក្នុង​ជីវិត

  • 2022-01-18 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​អ្នក​កំពុង​រក​អ្វី​សម្រាប់​បំណង​ជីវិត​ខ្លួន​ឯង សូម​ជ្រើស​រូប​មួយ​ដើម្បី​ដឹង​ចម្លើយ។

១. សត្វ​ខ្លា

អ្នក​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​ដែល​អ្នក​ផ្សេង​ពិបាក​ដោះ​ស្រាយ។ ក្រៅ​ពី​នេះ អ្នក​ក៏​ចូលចិត្ត​ធ្វើ​រឿង​ទាំង​នេះ​ដែរ។ អ្នក​មាន​សមត្ថភាព​គិត និង​បែងចែក​បាន​យ៉ាង​ប្រិសិទ្ធិភាព។ អ្នក​មិន​ជឿ​លើ​សំណាង​ដោយ​ជឿ​លើតែ​ការ​ប្រឹងប្រែង។ អ្នក​គិត​ថា​ជីវិត​ខ្លួន​យ៉ាង​ម៉េច​គឺ​ដោយ​សារ​តែ​យើង​ជា​អ្នក​បង្ករ។ អ្នក​មិន​មាន​សម្ពាធ​ពេល​ដាក់​គម្រោង​ការ​ធំ​ៗ​ឲ្យ​ខ្លួន​ឯង​នោះ​ទេ។ អ្នក​ខិតខំ​ធ្វើ​ការ​ដើម្បី​យក​គោលដៅ​ដែល​ខ្លួន​ដៅ​ឲ្យ​ទាល់​តែ​បាន។ អ្នក​រស់​នៅ​ចុះ​សម្រុង​ជាមួយ​មនុស្ស​គ្រប់​គ្នា។ អ្នក​អាច​លើក​លែង​ដល់​ទោស​កំហុស​​របស់​អ្នក​ដទៃ ព្រោះ​អ្នក​ដឹង​ថា​ការ​ខឹង​ច្រឡោត​មិន​បាន​នាំ​អ្វី​ល្អ​ដល់​អ្នក​ឡើយ។

២. សត្វ​ចាប

អ្នក​ជាមនុស្ស​ល្អ អ្នក​ចូលចិត្ត​មនុស្ស​នៅ​ជុំ​វិញ និង​មាន​ទំនាក់ទំនង​ល្អ​នឹង​ពួក​គេ។ មនុស្ស​គ្រប់​គ្នា​ស្រលាញ់​រាប់​អាន​អ្នក ដោយ​សារ​ពេល​នៅ​ជិត​អ្នក ពួក​គេ​សប្បាយ។ អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​នៅ​ក្នុង​គ្រប់​កាលៈទេសៈ។ អ្នក​ពេល​ខ្លះ​ទប់​អារម្មណ៍​របស់​ខ្លួន​ជ្រុល ព្រោះ​អ្នក​មិន​ចង់​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ជាមនុស្ស​ងាយ​បញ្ចេញ​អារម្មណ៍ ហើយ​មិន​ចេះ​អត់​ធ្មត់។ អ្នក​ស្រលាញ់​កូន​ក្មេង និង​សត្វ​ចិញ្ចឹម។ អ្នក​រស់​នៅ​ដោយ​ផ្ដោត​លើ​ភាព​ស្មើ​ភាព​គ្នា ដូច​នេះ​រាល់​ពេល​ធ្វើ​អ្វី​អ្នក​តែង​គិត​ដល់​អាមរម្មណ៍​របស់​អ្នក​ដទៃ។

៣. មុខ​មនុស្ស​ស្រី

អ្នក​ជាមនុស្ស​ស្រលាញ់​ភាព​សាមញ្ញ​ជា​ទី​បំផុត។ អ្នក​មិន​ចង់​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ស្មុគស្មាញ​នោះ​ឡើយ។ សម្រាប់​អ្នក​ពិភពលោក​នេះ​មាន​តែ​ស​ និង​​ខ្មៅ​នោះ​ទេ។ អ្នក​មិន​ចូលចិត្ត​អ្វី​ដែល​មិន​ច្បាស់​លាស់ ដោយ​គិត​ថា ត្រូវ​គឹ​ត្រូវ ខុស​គឺ​ខុស​ គ្មាន​នៅ​ចំណុច​កណ្ដាល​ឡើយ។ អ្នក​ស្មោះ​ត្រង់ និង​ជាមនុស្ស​ត្រង់ មិន​ខ្លាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ។ អ្នក​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​គិត​ថា​ត្រូវ។

៤. ទេសភាព

អ្នក​មាន​ញាញ​វៀងវៃ និង​ញាណ​ទី​៦​របស់​អ្នក​ភាគ​ច្រើន​គឺ​ត្រឹម​ត្រូវ។ អ្នក​រស់​នៅ​ប្រកប​ដោយ​មនោសញ្ចេតនា វិជ្ជមាន​សម្រាប់​អ្វី​នៅ​ជុំ​វិញ​ខ្លួន។ អ្នក​ជឿ​ថា​ព្រះអាទិត្យ​តែង​រះ​ក្រោយ​ភ្លៀង។ អ្នក​ជាមនុស្ស​ពូកែ​ស្ដាប់​​អំពីង​អ្នក​ដទៃ ហើយ​លួងលោម​បាន​ល្អ​បំផុត។ អ្នក​ព្យាយាម​យល់​ពី​ខ្លួន​ឯង ហើយ​ស្ដាប់​តាម​បេះដូង​របស់​ខ្លួន។ អ្នក​មិន​ចូលចិត្ត​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង ហើយ​អ្នក​ដឹង​ថា ដំបូន្មាន​ដែល​ល្អ​មួយ​ចំនួន​បើ​គេ​មិន​ពេញ​ចិត្ត​គឺ​គ្មាន​ប្រយោជន៍​ឡើយ តែ​បើ​មាន​អ្នក​សុំ​ជំនួយ​ គឺ​អ្នក​ពេញ​ចិត្ត​ជួ​យ​​ជា​និច្ច៕

ប្រភព៖ emdep ប្រែសម្រួល៖ ​Iv Madalen

អត្ថបទពេញនិយម