រើសផ្កាមួយ ដើម្បីដឹងថាបេះដូងរបស់អ្នកចង់ប្រាប់អ្នកថាម៉េចអំឡុងពេលនេះ?

  • 2022-01-14 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើបេះដូងរបស់អ្នកមានរឿងអ្វីចង់ប្រាប់ដល់អ្នក?

​ផ្កាទី១

អ្នក​ត្រូវ​បញ្ឈប់​ការ​ខ្ជះ​ខ្ជាយ​ពេល​វេរលា​ទៅ​លើ​មនុស្ស​​ដែល​មិន​បាន​ធ្វើ​ល្អ​ដាក់​អ្នក។ ឈប់​ព្យាយាម​ឲ្យ​ពួក​គេ​​អាណិត​អាំសូរ​អ្នក ព្រោះ​សុភមង្គល​ពិត​ប្រាកដ​គឺ​ចេញ​ពី​ភាព​ស្មោះ​ត្រង់​តែ​មួយ​គត់​ប៉ុណ្ណោះ។

​ផ្កា​ទី​២

សូម​រក្សា​ភាព​ស្ងៀម​ស្ងាត់​និង​ត្រលប់​មក​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង។ ​មិន​ថា​មនុស្ស​ប៉ុន្មាន​នាក់​ទេ​ដែល​នៅ​ជុំ​វិញ​អ្នក ​ពេល​ខ្លះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​រក្សា​ភាព​ស្ងៀម​ស្ងាត់​បន្តិច ​និង​គិត​ល្អិត​ល្អន់ ​មុន​ឆ្លើយ​អ្វី​មួយ។ ​សូម​ទុក​ខ្លួន​ឯង​ជា​អាទិភាព​ទី១​នៅ​ពេល​នេះ វា​នឹង​ល្អ​ប្រសើរ​សម្រាប់​អ្នក។

​ផ្កា​ទី​៣

អ្នក​ជា​មនុស្ស​ប្រឹង​ប្រែង​ធ្វើ​ការ ​បូជា​គ្រប់​យ៉ាង​ដើម្បី​គោល​ដៅ មិន​សូវ​ខ្ជិល និង​តែង​តែ​មាន​មហិច្ចតាឲ្យ​ដល់​ចំណុច​ដែល​អ្នក​ចង់​បាន។ ​យ៉ាង​ណា​ក្តី ​អ្នក​ហាក់​ហតឪ​នឿយ​ពេក ​ដូច្នេះ​ដល់​ពេល​ឈប់​ប្រឹង​ប្រែង​ហួស​ហេតុ​ពេក ហើយ​ផ្តាត​លើ​ខ្លួន​ឯង​វិញ​ម្តង ដើម្បី​ឲ្យ​គ្រប់​យ៉ាង​វិល​មក​រក​ចំណុច​ពិសេស​វិញ។ កុំ​មើល​រំលង​ចំណូច​ពិសេស​របស់​ខ្លួន​ឯង​ ព្រោះ​នោះ​ជា​សមិទ្ធិផល​ដែល​ត្រូវ​បន្ត​ទៀត។

​ផ្កា​ទី​៤

អ្នក​ត្រូវ​មាន​ក្តីសុបិន និង​គម្រោងសម្រាប់​ខ្លួន​ឯង។ ​តាម​ពិត អ្នក​ក័​ធ្លាប់​គិត​លើ​វា​ខ្លះ​ដែរ ​តែ​អ្នក​ពឹង​ផ្អែក​លើ​សភាព​ពិត ហើយ​ធ្វើ​តែ​តាម​អ្វី​ខ្លួន​ឯង​ចង់​បាន​ដែល​វិធីសាស្រ្ត​នេះ​ហាក់​មិន​ទទួល​បាន​ផល​ច្រើន​ឡើយ។ ​ហេតុ​នេះ ​អ្នក​ត្រូវ​ជម្រុញ​ខ្លួន​ឯង​ម្តង​ទៀត ដោយ​រៀន​មាន​ក្តីប្រាថ្នា ​បង្កើត​គោល​ដៅ ហើយ​ផ្តោត​លើ​ការងារ​របស់​អ្នក។

​ផ្កា​ទី​៥

ភាព​ភ័យ​ខ្លាច ​គឺ​ជា​សត្រូវ​​ដ៏​ធំ​របស់​អ្នក។ ​អ្នក​តែង​បណ្តោយ​ឲ្យ​អតីតកាល​ឆក់​យក​ឱកាស​ថ្មី​ៗ​របស់​អ្នក ហើយ​រាល់​ថ្ងៃ​អ្នក​ចេះ​តែ​ក្រៀម​ក្រំ​ទៅ​ៗ និង​មិន​សប្បាយ​ចិត្ត​ក្នុង​ជីវិត។ សូម​ធ្វើ​ល្អ​ចំពោះ​ខ្លួន​ឯង ​កុំ​ខ្លាច​ក្នុង​ការ​ចាប់​ផ្តើម ​និង​ស្វែង​រក​ឱកាស​សប្បាយ​ៗ​។ ​រឿង​អតីត​​មិន​អាច​គ្រប់​គ្រង​អ្ន​ក​បាន​ឡើយ ​ហើយ​វា​មិន​អាច​ផ្តល់​សុភមង្គល​ដល់​អ្នក​បាន​ទេ។ ​អ្នក​ត្រូវ​មាន​ថាម​ពល​ដើម្បី​ផ្លាស់​ប្តូរ​វា​ ​កុំ​ខ្ជះស្ជាយ​ឱកាស​នេះ​។

​ផ្កា​ទី​៦

អ្នក​ជា​មនុស្ស​ចិត្ត​ល្អ ​និង​ថែម​ទាំង​យល់​ដឹង​ពីរឿង​​ៗ​បាន​​លឿន​ផង​ដែរ។ ​អ្នក​តែង​រក​ឃើញ​ការ​សប្បាយ​រីក​រាយ​នៅ​ជុំ​វិញ ​ដែល​ជួយ​ឲ្យ​អ្នក​ជោគ​ជ័យ។ ​អ្នក​មិន​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​ឡើយ។ ​តែ​យ៉ាង​ណា​ក្តី ​សូមកុំ​បណ្តែត​បណ្តោយ ហើយ​ត្រូវ​ចាប់​​ផ្តើម​​ឲ្យ​ល្អ​បំផុត ​ទើប​អ្នក​សំណាង​អា​ចជួយ​អ្នក​ដទៃ​បាន​។ ​ដូច្នេះ​ហើយ ​អ្នក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ស្រលាញ់​ខ្លួន​ឯង ​និង​សក្តិសមគេ​យក​ចិតត្ត​ទុក​ដាក់​ដូច​គ្នា។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម