ទង្វើ​​​​​​​តូច​​​តាច​​​​ ៥​ យ៉ាង​​​របស់​​មនុស្ស​​ស្រី ដែល​​ធ្វើ​​ឲ្យ​​ប្រុស​ៗ​​​ធុញ​​​​​​ស៊ាំ​​​ចិត្ត​​​ខ្លាំង

  • 2022-01-15 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​​​ស្រលាញ់​គ្នា​​​កាន់​តែ​​យូរ ​ហើយ​ភាព​​​ផ្អែម​​ល្ហែម​​​​ថយ​​​ចុះ​​​ពី​​មួយ​​ថ្ងៃ​​​ទៅ​​មួយ​​ថ្ងៃ ដាច់​​​ខាត​​​​​​កុំ​​បន្ទោស​​តែ​​ខាង​​​ប្រុស។ ​​​​​ពេល​ខ្លះ​​​មក​​​​​​ពី​យើង​​ខាង​​​​​​​​ស្រី​​​​​​​ដែរ​​​​​ គិត​​ថា​​​​​មិន​​អី​​ៗ​​ គ្រាន់​​តែ​​ជា​​រឿង​​តូច​​តាច ដោយ​​​សារ​​​​​តែ​គំនិត​​​​​​​​បែប​​នេះ​​​​ហើយ​ ទើប​​​ធ្វើ​​ឲ្យ​​​​​​​ដៃ​គូ​​​ កាន់​​តែ​​ធុញ​​ស៊ាំ​​​ចិត្ត​​មិន​​ចង់​​នៅ​​​ជិត​។

​១. ធ្វើ​​​ខ្លួន​​​​យូរៗ​​ពេក​

​​​ដឹង​​​ហើយ​​ថា មនុស្ស​​ស្រី​​​​ពេល​​​​​​​ចេញ​​​ទៅ​​​ខាង​​ក្រៅ ត្រូវ​​តែ​​តុប​តែង​​ខ្លួន​​ឲ្យ​​បាន​ស្អាត​​បាត ​​​​​​​មិន​​ថា​​​សក់ ​​សម្លៀក​​បំពាក់​​ ទឹក​អប់​​​ ​​កាបូប​​​ជា​ដើម ដើម្បី​​​មើល​ទៅ​​​មាន​​​របៀប​​រៀប​​​រយ​​ និង​​​ចង់​ឲ្យ​​​ដៃ​គូ​​ចាប់​អារម្មណ៍។ ​ប៉ុន្តែ​​​​បើ​​​អ្នក​​​​​​​​​​​ធ្វើ​​ខ្លួន​​​​យូរ​​​ពេក រហូត​​ឲ្យ​គេរង់​​​ចាំ​រាប់​​​ម៉ោង​​នោះ ទោះ​​​ចេញ​មក​​​​​ខ្ញង់​​ប៉ុនណា​ ក៏​ មើល​​​​​​​​​លែង​​​ចូល​ភ្នែក​ដែរ​។ គូរ​ជ្រើស​​​​រើស​​​វិធី​​ឬ​​​ស្ទីល​​តុប​តែង​​​​​ខ្លួន​​ណា​​ ដែល​​​​ចំណាយពេល​​​តិច​​​​ហើយ​​ស្អាត​​​​​បែប​ធម្មជាតិ ទើប​​​​​​មិន​​ធ្វើ​ឲ្យ​គេ​​ស៊ាំ​​ចិត្ត​​នឹង​​យើង​។

រូបតំណាង

**​​​២. ដើរ​​​ផ្សារ​​​​​​ទិញ​​​​​ឥវ៉ាន់​រាប់​​ម៉ោង​​​​មិន​​ចេះ​​អស់​**​

ពេល​​​ដើរ​​​ផ្សារ ចេះ​​តែ​​ឃើញ​​​​នេះ​​​​ឃើញ​​នោះ ចាប់​​​​​​​ចិត្ត​​ស្រលាញ់​​​​​ ចង់​​ល​ទាំង​អស់​​តែ​ម្តង​​​​​។ ​​​រីករាយ​​​​ជាមួយ​​នឹង​​​​​ឥវ៉ាន់ កុំ​​ភ្លេច​​​​​អ្នក​​ដែល​​កំពុង​​​​រង់​​​​​​ចាំ​​ដើរ​​តាម​ផង​​​។ បើ​​អ្នក​​​​​​​​ចូល​​​ចិត្ត​​​ដើរ​​ផ្សារ​​​យូរ​​ៗ ​​មើល​​របស់​​​របរ​​​​រាប់​ពាន់​​មុខ​​ទើប​​​សម្រេច​​ចិត្ត​​​ទិញ គួរ​​ទៅ​​ម្នាក់​ឯង​ឬ​ទៅ​​​ជាមួយ​​​មិត្ត​ភ័ក្តិ​​​​ដែល​មាន​ទម្លាប់​​​​ដូច​គ្នា​​​​ប្រសើរ​​​ជាង។

រូបតំណាង

​​​​​​​៣. មិន​​​និយាយ "អរគុណ” ឬ "សុំទោស”

​​​​​​​​​​​​​អ្នក​​ប្រហែល​​ជា​គិត​ថា ​​​​មិន​​​ចាំ​​បាច់​​​និយាយ​​ពាក្យ​​ទាំង​នេះ​ក៏​បាន​ ព្រោះ​​​ស្រលាញ់​​យល់​ចិត្ត​​​យូរ​ឆ្នាំ​​​​ហើយ​។ ត្រូវ​​​ចាំ​​ថា​​ ពាក្យ​​សាមញ្ញ​​ហើយ​​ខ្លី តែ​​មាន​​ន័យ​​និង​មាន​​​តម្លៃ​​ខ្លាំង​ណាស់។ ពេល​​អ្នក​មាន​កំហុស ទោះ​​ធំ​​ឬ​តូច​​ក្តី​​ ត្រូវ​​និយាយ​​ថា​ "សុំ​ទោស" ហើយ​​បើ​​គាត់​​​​យក​​ចិត្ត​ទុក​​ដាក់ បារម្ភ ឬ​ទិញ​​របស់​​ឲ្យ មិន​ត្រូវ​​​ភ្លេច​ពាក្យ​​ថា "អរគុណ​”។

​​៤. គ្មាន​​​ជំហរ​​លើ​ការ​​​សម្រេច​​​​ចិត្ត

​​​​​ស្រលាញ់​​គ្នា​​​​មិន​មែន​ត្រូវ​​​​តាម​ចិត្ត​​​​គេ​​គ្រប់​ពេល​​ឡើយ​​​។ សូម្បី​​តែ​ពេល​​​ញ៉ាំ​អី ​កន្លែង​​​ដើរ​​លេង ឬ​​​​ធ្វើ​​អ្វី​​​ផ្សេងៗ អ្នក​​គ្មាន​គំនិត​​​​​​​យោបល់​អ្វី​ទាល់​​តែ​សោះ​។ ​​អ្នក​​​គ្មាន​​ទំនុក​ចិត្ត​​គ្រប់​គ្រាន់​​​​​ក្នុង​​​​​ការ​​​​​សម្រេច​ចិត្ត​ ឬ​​គ្មាន​គំនិត​​​​​​​ផ្ទាល់​​ខ្លួន​តែ​​ម្តង​។ បែប​នេះ​ពេល​​​ដំបូង គាត់​​អាច​គិត​​ថា​​​​​អ្នក​​ជា​​​នារី​​ ដែល​​ងាយ​​​ស្រួល​​​ចេះ​​​​បត់​​បែន​​ តែ​​​​​​យូរ​ៗ​ទៅ គាត់​​​ច្បាស់​​ជា​​មាន​​​អារម្មណ៍​ថា​​​​ធុញ​​ទ្រាន់​។

រូបតំណាង

​​៥. មិន​​ផ្តល់​កិត្តិយស​​នៅ​​ចំពោះ​មុខ​អ្នក​ដទៃ

​​​​​មនុស្ស​ប្រុស​​ត្រូវ​​ការ​​បំផុត​ មុខ​មាត់ កិត្តិយស ជាពិសេស​​គឺ​​នៅ​ក្នុង​​ចំណោម​​មិត្ត​ភក្តិ​​ សាច់​ញាតិ បងប្អូន​​តែ​ម្តង។ ហេតុ​​នេះ​​​ហើយ​​ បើ​​អ្នក​​​​​​ប្រើ​​​កាយវិការ​ឬ​​​ពាក្យពេចន៍​​​​មិន​សមរម្យ ហាក់​បី​​​ដូច​ជា​​កំពុង​បំបាក់​​មុខ​គាត់​​​ដោយ​មិន​​ដឹង​​​ខ្លួន​។ មាន​បញ្ហា​​អ្វី​​ ត្រូវ​ទប់​អារម្មណ៍​​​​ឆេវឆាវ​​​មួយ​ឡែក​​សិន​ ចាំ​​​មក​​​ដល់​ផ្ទះ ឬ​នៅ​​តែ​​ពីរ​​នាក់ ​​​ចាំ​​​​និយាយ​បញ្ជាក់​​ពី​​ហេតុផល​ ​​​រក​​ដំណោះ​ស្រាយ​ឲ្យ​​បាន​ត្រឹម​​ត្រូវ​៕​​​​​​

ចុចអានបន្ត៖

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម