ជ្រើស​យក​ទេវតា​មួយ​ ដើម្បី​ទទួល​បាន​សារ​ពិសេស​របស់​អ្នក​នៅ​ពេល​នេះ

  • 2022-01-14 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​ចក្រវាល​មាន​សារ​អ្វី​ពិសេស​ផ្ញើ​សម្រាប់​អ្នក​​នៅ​ពេល​នេះ សូម​ជ្រើស​យក​ទេវតា​មួយ​ខាង​ក្រោម។

១. នេះ​គឺ​ជា​ពេល​ដែល​សមស្រប​បំផុត​សម្រាប់​រៀប​គម្រោង និង​ផែនការ​ថ្មី​។ ដក​ដង្ហើម​ឲ្យ​បាន​វែង​ៗ​ និង​មើល​ឲ្យ​បាន​ឆ្ងាយ ហើយ​ត្រៀម​ខ្លួន​​សម្រាប់​ការ​ផ្លាស់​ប្ដូរ​នៅ​ពេល​ខាង​មុខ។ ប្រសិន​អ្នក​ជឿជាក់​លើ​ខ្លួនឯង​ទាំង​ស្រុង នោះ​អ្នក​នឹង​ជោគជ័យ។ ពេល​ខ្លះ​អ្នក​គិត​ថា​ជីវិត​នេះ​ពិត​ជា​ពិបាក​ពេក​ហើយ​សម្រាប់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ទម្លាប់​ជាមួយ​រឿង​នេះ ព្រោះ​លើ​លោក​នេះ​តែង​មាន​ឡើង​ចុះ​បែប​នេះ​ហើយ។ បន្ថែម​ពី​នេះ ពេល​នេះ​ក៏​ជា​ពេល​ដែល​អ្នក​គួរ​រស់​នៅ​សម្រាប់​ខ្លួន​​ឯង ដោយ​កុំ​គិតពី​ការ​គិត​របស់​អ្នក​ដទៃ​ខ្លាំង​ពេក។

២. សូម​ចាប់​ផ្ដើម​រៀន​ភាសា​ថ្មី​មួយ​ទៀត ឬ​សាក​ល្បង​ជំនាញ​របស់​ខ្លួន​ឯង​នៅ​ការងារ​ថ្មី​ណា​មួយ។ ការ​សាក​អ្វី​ដែល​ថ្មី​នៅ​ពេល​នេះ​នឹង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​វិជ្ជមាន​ជាង​មុន។ បន្ថែម​ពី​នេះ ការ​រៀន​អ្វី​ដែល​ថ្មី​នៅ​ពេល​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​អាជីពការ​ងារ​នៅ​ពេល​ខាង​មុខ​ជាក់​ជា​មិន​ខាន។ ការ​រៀន​ថែម​ភាសា​នឹង​ធ្វើ​ឲ្យ​អ្នក​វៀងវៃ​ជាង​មុន​ ហើយ​សម្រាប់​ទីផ្សារ​ការងារ​នៅ​ពេល​បន្តិច​ទៀត ក៏​អ្នក​មាន​ប្រៀប​ជាង​គេ​ដូច​គ្នា។

៣. នៅ​ពេល​ខាង​មុខ គឺ​ជា​វេលា​ដ៏​មាន​សុភមង្គល​សម្រាប់​អ្នក ប្រសិន​ជា​អ្នក​អាច​ចាប់​បាន។ អតីតកាល​របស់​អ្នក​មាន​រឿង​មួយ​ចំនួន​មិន​ទាន់​បាន​ល្អ​ប្រសើរ​ ឬ​រលូន​តាម​អ្វី​ដែល​អ្នក​ចង់​បាន តែ​បើ​អ្នក​ចាប់​បាន​ឱកាស​ខាង​មុខ នោះ​អ្នក​នឹង​រក​បាន​សុភមង្គល​ហើយ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​បំផុត​នៅ​ពេល​នេះ​នោះ​គឺ ជឿជាក់​លើ​ខ្លួន​ឯង ដោយ​កុំ​ទុក​ឲ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ធ្វើ​ឲ្យ​ការ​តាំង​ចិត្ត​របស់​អ្នក​ឲ្យ​សោះ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម