លែង​លះ​គ្នា Yang Mi យក​ទ្រព្យ​បាន​ច្រើន​ជាង​ប្ដី​ជិត​១០ដង តែ​ខាង​ប្រុស​​មិន​អាច​តវ៉ា ហើយ​ត្រូវ​ចង​លក្ខខណ្ឌទៀត

  • 2022-01-14 02:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ត្រូវ​បាន​ចែក​ទ្រព្យ​តិច​ជាង​អតីត​ប្រពន្ធ​ជា​ច្រើន​ដង​ក៏​ដោយ តែ​តារា​សម្ដែង​ប្រុស​ហុងកុង Harwick Lau មិន​អាច​តវ៉ា​បាន​នោះ​ឡើយ ថែម​ទាំង​ត្រូវ​លក្ខខណ្ឌ​ភ្ជាប់​ជាមួយ​ទៀត។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​ចុះ​ផ្សាយ​នូវ​ចំនួន​ទ្រព្យ​សម្បត្តិ​ដែល​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi និង​អតីត​ស្វាមី Harwick Lau ចែក​គ្នា​ នៅ​ពេល​លែងលះ​កាល​ពិ​ឆ្នាំ​២០១៩។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​បែក​គ្នា ទ្រព្យ​សម្បត្តិ​ជិត ៩០​%​គឺ​ត្រូវ​បាន​ចែក​ទៅ​លើ ខាង​ស្រី​ដោយ​ខាង​ប្រុស​មិន​អាច​ប្រកែក​បាន។

តាម​នោះ​ដែរ ក្រោយ​ពេល​ចែក​ផ្លូវ​គ្នា​ដើរ Harwick Lau ទទួល​បាន​សិទិ្ធចិញ្ចឹម​កូន​ស្រី​នៅ​ហុងកុង ឯ Yang Mi បន្ត​រស់​នៅ​ចិន​ដីគោក ហើយ​មាន​សិទ្ធិ​ទៅ​មើល​កូន​គ្រប់​ពេល​វេលា។ សម្រាប់​ទ្រព្យ​វិញ តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ ទទួល​បាន​៧០២​លាន​ដុល្លារ ចំណែក​អតីត​ស្វាមី​វិញ​ទទួល​បាន​ត្រឹម​តែ ៧៥​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ទោះ​បី​ជា​ចំនួន​ទឹក​ប្រាក់​ខុស​គ្នា​ជិត​១០​ដង​ក៏​ដោយ ប៉ុន្តែ Sohu បាន​ឲ្យ​ដឹង​ថា Harwick Lau មិន​អាច​តវ៉ា​បាន​ឡើយ ត្បិត​ស្ទើរ​តែ​ទ្រព្យ​សម្បត្តិ​របស់​អ្នកទាំង​២​គឺ​បាន​មក​ពី​ញើស​ឈាមរបស់​ស្រី​ស្អាត​អាយុ ៣៥​ឆ្នាំ​ទាំង​អស់។

​បន្ថែម​ពី​នេះ ទោះ​បី​ជា​មាន​សិទ្ធិ​ចិញ្ចឹម​កូន​ក៏​ពិត​មែន​តែ Harwick Lau ត្រូវ​ចង​លក្ខខណ្ឌ​ថា មិន​អាច​រៀបការ​ម្ដង​ទៀត​បាន​ឡើយ បើ​រៀប​ការ​ម្ដង​ទៀត​នោះ សិទ្ធិ​នេះ​នឹង​ត្រូវ​ធ្លាក់​លើ Yang Mi វិញ៕

ប្រភព៖ afamily ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម