៩ ឃ្លាដាស់តឿនពីជីវិតដែលចាំបាច់ត្រូវទន្ទេញអោយជាប់ក្នុងចិត្ត

  • 2022-01-11 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាជាពេលសប្បាយចិត្ត ឬកើតទុក្ខនោះប៉ុន្មានឃ្លានេះគីចាំបាច់ខ្លាំងណាស់...

១. សន្ដានមនុស្សពិបាកក្នុងការស្វែងយល់ និង ដឹងអោយបានជាក់លាក់ខ្លាំងណាស់ ហេតុនេះហើយក្នុងមួយជីវិតនេះត្រូវចាំថាមិនត្រូវមានបំណងល្អទៅលើអ្នកដទៃ តែក៏កុំភ្លេចការងារខ្លួនឯងផងដែរ។

២. មិនថាជាសម្ព័ន្ធភាពបែបណានោះទេ ត្រូវប្រយ័ត្នចំពោះពាក្យសម្ដី និង កាយវិការដែលសម្ដែងចេញទៅ។ ភាគច្រើនអ្នកដែលនិយាយស្ដីចេញទៅមិនសូវជាមានបំណងជាក់លាក់អ្វីនោះទេ តែអ្នកដែលអង្គុយចាំស្ដាប់នេះហើយដែលអ្នកប្រើប្រាស់ពាក្យសម្ដីទាំងអស់នោះមកព្យាបាទអ្នកនៅពេលក្រោយបាន។

៣. ត្រូវរៀនស្រលាញ់អ្វីដែលអ្នកមាន ហើយរៀនបោះបង់ចោលអ្វីដែលមិនសក្តិសមនឹងអ្នក។ រាប់អានមនុស្សដោយស្មោះ ហើយពេលដើរចេញក៏មិនត្រូវមានសម្ពាយ ឬ ស្ដាយក្រោយនោះទេ។

៤. ចាត់ចែងពេលខ្លះសម្រាប់ធ្វើសមាធី គិតពីខ្លូនអ្នក ដោយមិនទៅខ្វល់ខ្វាយ ក្ដៅក្រហាយនឹងរឿងអ្នកដទៃមិនបានការ។ ព្យាយាមសម្លឹងស្វែងរកចំនុចដែលអ្នកគួរតែកែប្រែនៅក្នុងជីវិតនេះ ដើម្បីអោយកុំអោយកំហុសដដែលៗនោះតែកើតមានឡើងម្ដងហើយម្ដងទៀត។

៥. ប្រើប្រាស់ជីវិតបែបសាមញ្ញៗ ព្យាយាមបើកចិត្តបើកបេះដូងអោយទូលាយ កុំលោភលន់ហួសហេតុពេក។ លុយមិនមែនជាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតនេះនោះទេ។

៦. ដឹងថាពេលណាត្រូវលូកដៃ ឈឺឆ្អាលនឹងបញ្ហាមនុស្សជុំវិញខ្លួន តែត្រូវប្រាកដថាសេចក្ដីល្អនោះធ្វើចេញទៅ ដោយមិនមានបំណងចង់បានអ្វីជាការតបស្នងមកវិញនោះទេ។

៧. ព្យាយាមស្វែងយល់ថាអ្វីទៅដែលអាចធ្វើអោយអ្នកស្កប់ស្កល់ក្នុងជីវិតនេះបាន។ ក្នុងជីវិតនេះ តែងតែមានមនុស្សដែលមានជីវិតប្រសើរជាងអ្នក តែក៏ត្រូវដឹងថាមានមនុស្សដែលរស់នៅលំបាកខ្លាំងជាងអ្នកក៏មិនតិចនោះទេ។

៨. អរគុណគ្រប់គ្នាដែលចូលមកក្នុងជីវិតអ្នក មិនថានាំមកនូវរឿងល្អៗ ឬក៏ជាទុក្ខសោកនោះទេ បទពិសោធន៏ទាំងនោះសុទ្ធតែមានតម្លៃ ត្រួសត្រាយផ្លូវអោយអ្នកក្លាយ​ជាអ្នកសព្វថ្ងៃនេះ។

៩. មិនថាអ្នកសម្បូរមនុស្សដែលចាំជួយជ្រោមជ្រែងអ្នកច្រើនយ៉ាងណា ត្រូវចាំថា មនុស្សដែលអ្នកអាចពឹងពាក់បានខ្លាំងជានរណាៗទាំងអស់គឺជាអ្នកតែម្នាក់គត់។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម