ធ្វើការយកប្រាក់ខែ១០ឆ្នាំទៀតក៏ទិញផ្ទះមិនបាន ព្រោះតម្លៃផ្ទះឡើងលឿនជាងប្រាក់ខែ
- 2022-01-10 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការយកប្រាក់ខែ១០ឆ្នាំទៀតក៏ទិញផ្ទះមិនបាន ព្រោះតម្លៃផ្ទះឡើងលឿនជាងប្រាក់ខែ
សម្រាប់អ្នកអាយុម្ភៃប្លាយ ឬសាមសិបឆ្នាំដែលសន្សំលុយទិញផ្ទះមិនទាន់គ្រប់សូមកុំព្រួយបារម្ភ ត្បិតតម្លៃផ្ទះកំពុងឡើងខ្ពស់ជាងការរំពឹងទុក។
ប្រសិនបើអ្នកជិតឈានជើងចូលវ័យ ៣០ឆ្នាំ តែមិនទាន់សល់ផ្ទះមួយខ្នងនឹងគេ ត្បិតអ្នកជំនាញបានឲ្យដឹងថា តម្លៃផ្ទះកំពុងឡើងលឿនជាងប្រាក់ខែជាមធ្យម ដូចនេះពីមួយថ្ងៃទៅមួយថ្ងៃ អ្នកធ្វើការស៊ីប្រាក់ខែ កាន់តែចំណាយពេលច្រើនជាងមុនដើម្បីទិញបានផ្ទះមួយ។
ជាក់ស្ដែង តម្លៃផ្ទះកើនពីមធ្យម ៦ទៅ ១០%ក្នុងមួយឆ្នាំ រីឯប្រាក់បៀរវត្តន៍កើនប្រមាណ២ ទៅ៥%មួយឆ្នាំ ដោយមានមនុស្សមួយចំនួនមានឆ្នាំខ្លះអត់មានកើនសោះតែម្ដងក៏មានដែរ។ មនុស្សមិនតិចឡើយ តូចចិត្តត្បិតចេញពីសាលា ធ្វើការជិត១០ឆ្នាំ អ្នកខ្លះមកពីខេត្ត សុខចិត្តជួលបន្ទប់ជួលតូចដើម្បីសន្សំលុយ នៅតែមិនអាចទិញផ្ទះបានមួយខ្នង។
បើអ្នកមានគំនិតបែបនេះ សូមកុំទាន់អាលពិបាកចិត្ត ត្បិតយកតាមទិន្និន័យថ្មីបានបង្ហាញឲ្យឃើញថា បើអ្នកធ្វើការរាល់ថ្ងៃ ដោយមានមិនមានអ្វីពិសេសកើតឡើងដូចជាត្រូវឆ្នោត ឬឡើងតំណែងខ្ពស់ខ្លាំងនោះទេ អ្នកត្រូវចំណាយពេលដល់ទៅជិត ២០ឆ្នាំទើបសន្សំទិញផ្ទះគ្រប់។
ប្រសិនបើផ្ទះមួយខ្នងនៅឆ្នាំនេះ មានតម្លៃ៥ម៉ឺនដុល្លារ នៅឆ្នាំក្រោយនឹងអាចកើនឡើងដល់ ៥ម៉ឺន៥ពាន់ដុល្លារ ហើយប្រាក់ខែមិនអាចសន្សំបានដល់៥ពាន់ដុល្លារក្នុងមួយឆ្នាំឡើយ។ ត្បិតក្រៅពីលុយសន្សំដើម្បីគេហដ្ឋាននេះ អ្នកធ្វើយកប្រាក់ខែក៏មានចំណែកផ្សេងត្រូវចាយវាយដូចគ្នា។ អាស្រ័យហេតុនេះហើយ បើធ្វើការមិនមានអ្វីចំណូលបន្ថែម ១០ឆ្នាំគឺមិនអាចទិញផ្ទះបានឡើយ កុំដាក់សម្ពាធលើខ្លួនឯងអី៕