រើសបៀរមួយសន្លឹក ដើម្បីដឹងថាមានលាភសំណាងអ្វីរងចាំអ្នកក្នុងសប្ដាហ៏ថ្មីនេះ

  • 2022-01-09 09:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាចប្រាប់បានយ៉ាងច្បាស់មិនខាន សាករើសមើល៎៖

សន្លឹកបៀរទី ១

សន្លឹកបៀរដែលអ្នកជ្រើសរើសនេះអាចបង្ហាញថា ទោះជាត្រូវជួបប្រទះបញ្ហាលំបាកយ៉ាងណា ក៏អ្នកតែងតែមានអ្នកតាមជួយជ្រោមជ្រែងមិនខ្វះនោះទេ។ អ្នករំពឹងបានថាសប្ដាហ៏ថ្មីនេះរវល់ជាងធម្មតា ពេលខ្លះអ្នកអាចនឹងមានអារម្មណ៏ថារវល់ខ្លាំងរហូតដល់ថ្នាក់ចង់ទ្រាំលែងបានទៅហើយ តែកុំទាល់បោះបង់អី ព្រោះថានេះជាឱកាសដ៏ល្អបំផុតហើយក្នុងការលុតដំខ្លួនឯង។

សន្លឹកបៀរទី ២

ក្នុងអាទិត្យថ្មីនេះ អ្នកនឹងត្រូវទៅចូលរួមកម្មវិធីជួបជុំមួយចំនួន ដែលជាឱកាសយ៉ាងក្នុងការេរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និង មនុស្សដែលអ្នករាប់អានកន្លងមក។ ព្រោះតែពួកគេ អ្នកអាចភ្លេចបានមួយគ្រានូវរឿងរ៉ាវក្នុងចិត្តអ្នកទាំងប៉ុន្មាន ហើយអាចតាំងចិត្តប្រឈមមុខវាជាថ្មីម្ដងទៀត។

សន្លឹកបៀរទី ៣

សន្លឹកបៀរមួយនេះបង្ហាញថា សប្ដាហ៏ថ្មីនេះលាភសំណាងនឹងនៅខាងអ្នកមិនខាន ទោះជារឿងអ្វីក៏ដោយអ្នកអាចជម្នះ វាបានដោយមិនមានការលំបាកនោះទេ ។ សប្បាយទាំងផ្លូវកាយ និង ផ្លូវអារម្មណ៏ ដែលជាពេលដ៏សក្តិសមបំផុតក្នុងការគិតអ្វីដែលអ្នកចង់បានបំផុតនៅក្នុងជីវិតអ្នក។

ប្រភព៖ Eva

អត្ថបទពេញនិយម