មនុស្សស្រីដែលកើតឆ្នាំទាំងនេះជាប់ឈ្មោះជារាជនីកំពូលសម្រស់

  • 2022-01-04 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានគេលួចសរសើរមិនដាច់នោះទេ សម្រាប់ស្រីៗដែលកើតឆ្នាំទាំង ៤ នេះ

Aries

ពេលវេលាមើលទៅដូចជាមានមេត្តាសម្រាប់មនុស្សស្រីឆ្នាំ Aries នេះខ្លាំងតែម្ដងហើយ ទោះជាវ័យរាងជ្រេហើយក្ដី ក៏សម្រស់នៅតែផូរផង់ បើប្រៀបធៀបជាមួយអ្នកដែលមានអាយុស្របាលគ្នា ពួកគេគឺក្មេងជាងខ្លាំងណាស់។ ព្រោះតែបែបនេះហើយ Aries តែងតែត្រូវបានមនុស្សស្រីដូចគ្នានេះលួចច្រណែន ឯមនុស្សប្រុសលួចពេញចិត្តមិនខ្វះនោះទេ។

Cancer

បើនិយាយពីរឿងសាច់ចាំវិញ មិនអាចមិនរំលឹកពី Cancer បាននោះទេ។ ពួកគេមើលទៅនៅតែមានវ័យក្មេងទោះជា មានអាយុរាងច្រើនហើយក្ដី ពេលដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមមានវ័យច្រើន សម្រស់ក៏ធ្លាក់ចុះ ពួកគេនៅក្មេងជាងគេក្នុងចំណុះចំណោម។

Sagittarius

Sagittarius ធម្មតាជាមនុស្សដែលមានរូបសម្បត្តិស្អាតបាត ព្រមទាំងប្រសព្វក្នុងការស្លៀកដែលជួយលើកសម្រស់ខ្លួនថែមបានមួយកម្រិតទៀតផង។ ពួកគេនេះមានទម្លាប់ក្នុងការផ្ចិតផ្ចង់ខ្លាំងណាស់ លើរឿងសម្រស់ និង ចេះថែទាំបានយ៉ាងល្អថែមទៀត។

Leo

ជីវិតរបស់ Leo គឺតែងតែពោរពេញដោយភាពរីករាយ ទោះជាមានអាយុ ៣០-៤០ ហើយក្ដី អ្នកមិនស្គាល់ច្បាស់ ពិតជាទាយមិនដឹងអាយុពិតប្រាកដរបស់ពួកគាត់នោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen