ឡាយលក់ឥវ៉ាន់ឲ្យគេមិនគ្រប់ចំនួនតាមការចង់បាន តារាជួរមុខហុងកុងត្រូវសងសំណងគេជាង៦ម៉ឺនដុល្លារ
- 2022-01-03 04:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាយលក់ឥវ៉ាន់ឲ្យគេមិនគ្រប់ចំនួនតាមការចង់បាន តារាជួរមុខហុងកុងត្រូវសងសំណងគេជាង៦ម៉ឺនដុល្លារ
តារាសម្ដែងប្រុសល្បីឈ្មោះហុងកុង Jordan Chen ទទួលបានតម្លៃខ្លួនខ្ពស់នៅពេលឡាយលក់ទំនិញឲ្យយីហោមួយ តែដោយសារតែមិនទទួលបានចំណូលមិនដូចការព្រាងទុកធ្វើឲ្យលោកត្រូវសងលុយគេវិញ។
កាលពីថ្ងៃទី ៣០ ខែធ្នូ កន្លងទៅនេះ បណ្ដាញព័ត៌មាន 163 បានរាយការណ៍ថា តារាសម្ដែងប្រុសចាស់វស្សារហុងកុង Jordan Chen ត្រូវតុលាការខេត្ត Guangzhou កាត់ក្ដីឲ្យចាញ់ ហើយត្រូវសងលុយតម្លៃខ្លួនឲ្យគេវិញចំនួន ៦៤០០០ដុល្លារ។
ប្រភពដដែលបានឲ្យដឹងថា កាលពីខែតុលា តារាប្រុសអាយុ ៥៤ឆ្នាំ បានទទួលសំណើរឡាយលក់អីវ៉ាន់អនឡាញឲ្យប្រេនមួយដោយទទួលបានតម្លៃចំនួន ៨ម៉ឺនដុល្លារ។ យ៉ាងណាក្ដី ក្រោយឡាយលក់ឥវ៉ាន់ចំនួន ៣ដង ចំណូលដែលលោកទទួលសរុបបានត្រឹមតែ ៧៨៥ដុល្លារ។ តាមកិច្ចសន្យា លោកត្រូវលក់ឲ្យបានយ៉ាងតិចបំផុត ១៥៧០០០ដុល្លារ។
ដោយយោគយល់ដល់តារាប្រុសខាងលើ ក្រុមហ៊ុនសុំត្រឹមតែតម្លៃខ្លួនពាក់កណ្ដាលមកវិញទេ។ យ៉ាងណាក្ដី ដោយសារតែខាងសិល្បករនេះមិនព្រម ទើបក្រុមហ៊ុនខាងលើដាក់ពាក្យបណ្ដឹងតែម្ដង។ ជាលទ្ធផល តារាប្រុសនេះចាញ់ក្ដី ហើយត្រូវសងទៅក្រុមហ៊ុនវិញចំនួន ៦៤០០០ដុល្លារ។ បណ្ដាញព័ត៌មាន ១៦៣ បានឲ្យដឹងថាប៉ុន្មានឆ្នាំចុងក្រោយនេះ តារាឡាយលក់ទំនិញជាច្រើននាក់ ប៉ុន្តែមិនមែនអ្នកណាក៏ទទួលបានលទ្ធផលរំពឹងទុកឡើយ៕