សម្រាប់តារានិករទាំង ៤ នេះ មិនចំណាយពេលច្រើនដើម្បីរឹងមាំឡើងវិញ ក្រោយពេលបែកបាក់ស្នេហា

  • 2022-01-03 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដួលហើយក៏ក្រោកបានភ្លាមៗ សម្រាប់អ្នកដែលកើតឆ្នាំទាំង ៤ នេះ៖

Gemini

Gemini ជាប្រភេទមនុស្សដែលតែងតែមានក្ដីសង្ឃឹមខ្ពស់សម្រាប់ជីវិតពួកគេ តែពេលខ្លះព្រោះតែការសង្ឃឹមច្រើនបែបនេះហើយទើបធ្វើអោយការខកចិត្តក៏មានច្រើនដូចគ្នាដែរ។ តែទោះជាយ៉ាងណា នៅពេលដែលពិបាកចិត្ត អ្នកដែលកើតឆ្នាំនេះគឺខុសប្លែកពីអ្នកដទៃត្រង់ថា ពួកគេនៅតែអាចគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ ដោយទុកពេលអោយខ្លួនឯងខូចចិត្ត ហើយក៏កែប្រែជីវិតអោយត្រលប់មកដូចដើមភ្លាមៗ។

Virgo

Virgo អាចនឹងជាប្រភេទមនុស្សដែលពូកែលាក់អារម្មណ៏បំផុតហើយ។ នៅពេលដែលខូចចិត្ត នឹងមិនទៅរអ៊ូរទាំប្រាប់នរណាម្នាក់នោះទេ ព្យាយាមដោះស្រាយដោយខ្លួនឯង លុះត្រាតែរឿងរ៉ាវនោះវាធ្ងន់ធ្ងរដល់ថ្នាក់ពួកគេមិនអាចទ្រាំទ្របានទើបសម្រេចចិត្ត សុំជំនួយពីអ្នកដទៃ។ ពេលដែលចែកផ្លូវគ្នានឹងមនុស្សដែលខ្លួនស្រលាញ់ភ្លាមៗ Virgo ដឹងថាគួរតែបន្ធូរបន្ថយស្រ្ដេសដោយរបៀបណា។

Scorpio

ក្រោយពេលបែកបាក់ស្នេហាភ្លាមៗ ពួកគេអាចនឹងមានអារម្មណ៏ច្របូលច្របល់ខ្លាំងណាស់ ហើយត្រូវការមានអ្នកចាំជួយដាស់តឿន និង លើកទឹកចិត្តក្បែរខ្លួនម្នាក់។ ពួកគេអាចនឹងចចេសរឹងរូស មិនទទូលស្គាល់ពិតភា្លមៗ ពិតមែន តែក៏ក្រោកឈរបានយ៉ាងរឹងមាំ មួយរយះក្រោយមក។

Capricorn

Capricorn ជាប្រភេទមនុស្សដែលមិនសូវជារស់នៅដើម្បីខ្លួនឯងនោះទេ ព្រោះតែងតែបារម្ភពីការយល់ឃើញរបស់អ្នកដទៃមកលើខ្លួន។ ព្រោះតែបែបនេះហើយ ទើបអនុញ្ញាតអោយខ្លួនឯងខូចចិត្តត្រឹមពេលខ្លីប៉ុណ្ណោះ មិនចង់អោយមនុស្សជុំវិញខ្លួនបារម្ភ និង មិនសប្បាយចិត្តនោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម