មនុស្សស្រីសំណាងរឿងលុយកាក់មួយជីវិតឬអត់ គឺស្ថិតនៅលើចំនុចទាំងនេះហើយ
- 2021-12-30 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីសំណាងរឿងលុយកាក់មួយជីវិតឬអត់ គឺស្ថិតនៅលើចំនុចទាំងនេះហើយ
មនុស្សស្រីសំណាងពេញរឿងលុយកាក់មួយជីវិតឬអត់ គឺស្ថិតនៅលើចំនុចទាំងនេះហើយ
អោយមានតែការព្យាយាម និង យកចិត្តទុកដាក់លើប៉ុន្មានចំនុចនេះបន្តិច អ្នកអាចរក្សាបានសំណាងរឿងលុយកាក់ពេញមួយជីវិតមិនខាន៖
១. មានគោលការណ៏ចាយវាយយ៉ាងជាក់លាក់៖ នៅពេលដែលអ្នកបានរៀបចំគម្រោងចាយវាយប្រចាំខែ អ្នកអាចដឹងយ៉ាងច្បាស់លាស់លុយកាក់អ្នកបានចំនាយទៅលើរឿងអ្វីខ្លះ អ្វីដែលគួរតែបន្ថែម និង អ្វីដែលគួរតែកាត់បន្ថយ។
២. រៀបចំគម្រោងសងបំណុលដែលមាន៖ ចំពោះការដោះស្រាយសងបំណុលនេះវិញ ក៏គួរតែឆ្លងកាត់ការគិតគូរពិចារណាអោយបានច្បាស់លាស់ផងដែរទៅលើអត្រាការប្រាក់ និង គោលការណ៏នៃការទូទាត់។
៣. សន្សំទុកដាក់៖ នេះជាទម្លាប់ដ៏ល្អមួយដែលមនុស្សភាគច្រើនតែងមើលរំលង។ ពេលដែលរៀបចំគម្រោងចាយវាយ អ្វីដែលអ្នកត្រូវតែកត់ចំណាំមុនគេ គឺប្រាក់ចំណូល រួចបែងចែកជាចំណែកក្នុងការចាយវាយ និង សន្សំទុកដាក់សម្រាប់ដំណើរកម្សាន្ត រឿងចៃដន្យដែលត្រូវប្រាក់ដោះស្រាយបន្ទាន់ជាដើម។
៤. កុំអោយជីវភាពបែបឡូយឆាយតែពេលបច្ចុប្បន្ន ធ្វើអោយអ្នកមិនសល់អ្វីសោះក្នុងដៃ៖ ចង់បានណាស់កាបូបថ្មី ស្បែកជើងប្រណីតៗ តែមុននឹងសម្រេចចាយលុយទាំងខ្ទាស់ទៅលើវានោះ គូរតែសម្រាកហើយសួរខ្លួនឯងថា វាជាវត្ថុដែលចាំបាច់ខ្វះមិនបានដែរទេ? ទិញវាហើយសប្បាយចិត្តអត់? មូលេហេតុអ្វីដែលធ្វើអោយអ្នកសម្រេចចិត្តទិញ?
៥. រស់នៅអោយក្រោមលទ្ធភាពរបស់អ្នក៖ មានមនុស្សមិនតិចនោះទេដែលប្រាថ្នារស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃ កាន់កាបូបថ្លៃ ទោះជាអ្នកមានលទ្ធភាពក្នុងការផ្គត់ផ្គង់ថ្លៃជីវភាពបែបនេះក្ដី ក៏មិនប្រាកដថាអ្នកត្រូវតែរស់នៅបែបនេះដែរ។ រឿងដែលអ្នកត្រូវតែចងចាំជានិច្ចនោះ គឺកុំអោយចំណូលច្រើនជាងចំណាយ ព្យាយាមកំណត់ការចាយវាយដែលគ្រាន់តែធ្វើអោយអ្នកសប្បាយចិត្តមួយពេល មិនមានប្រយោជន៏សម្រាប់ថ្ងៃអនាគត។