រើសរូបទេពធីតាដែលអ្នកពេញចិត្តបំផុត ដើម្បីដឹងពីសារពិសេសសម្រាប់អ្នកក្នុងពេលនេះ

  • 2021-12-25 05:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្ត...

ទេពធីតាទី ១

ពេលនេះជាពេលដ៏សក្តិសមបំផុតហើយសម្រាប់អ្នកក្នុងការរៀនអត់អោនបន្ធូរបន្ថយអោយខ្លួនឯងខ្លះ ព្រោះថាក្នុងរយៈពេលខាងមុខនេះ ការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមក នឹង លេចចេញជាផ្លែផ្កាមកមិនខាន។ ក្ដីសុបិន្តអ្នកនឹងក្លាយជាការពិតក្នុងពេលខាងមុខនេះ ទោះជាផ្លូវដែលអ្នកឆ្លងកាត់កន្លងមកមិនរលោងស្រឹលក្ដីតែ លទ្ធផលដែលអ្នកនឹងទទួលបាននេះ នឹងមិនធ្វើអោយអ្នកខកចិត្តនោះទេ។ ឥឡូវនេះអ្នកអាចបង្កើនភាពជោគជ័យរបស់អ្នក ឬកំណត់គោលដៅថ្មីហើយចាប់ផ្តើមអ្វីថ្មីៗទៀត។ ហើយនៅពេលអ្នកចាប់ផ្តើមអ្វីថ្មីសូមអត់ធ្មត់ធ្វើវាបន្ទាប់ពីគិតអំពីគោលដៅនិងជំហានបន្ទាប់។

ទេពធីតាទី ២

ពេលនេះជាពេលដែលអ្នកគួរតែដកឃ្លាបន្តិចហើយ សម្លឹងមើលមនុស្សជុំវិញខ្លួន។ អ្នកមានទម្លាប់ល្អម្យ៉ាងក្នុងការចាប់អារម្មណ៏ និង សរសើរពីភាពល្អ និង សេចក្ដីរុងរឿងរបស់អ្នកដទៃ តែពេលខ្លះភ្លេចសម្លឹងមើលពីភាពល្អរបស់ខ្លួន។ អ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងមិនខាន នៅពេលដែលអ្នករៀនអោយតម្លៃខ្លួនឯងអោយបានច្រើនជាងនេះ។

ទេពធីតាទី ៣

បើសិនជាអ្នកបណ្ដែតបណ្ដោយអោយខ្លួនឯងស្រណុកខ្លាំងពេកក្នុងរយៈពេលកន្លងមកនេះ ពេលនេះជាពេលដែលអ្នកត្រូវតែចាប់ផ្ដើមផ្ចង់អារម្មណ៏ហើយ ខិតខំប្រឹងប្រែងម្ដងទៀតហើយ។ ការសប្បាយបន្តិចមិនមែនជារឿងខុសនោះទេ តែកុំអោយតែហួសហេតុពេក។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម