រាជិនីលក់ឡាយចិនត្រូវពិន័យ ២០៣លានដុល្លារ ព្រោះគេចពន្ធ
- 2021-12-23 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជិនីលក់ឡាយចិនត្រូវពិន័យ ២០៣លានដុល្លារ ព្រោះគេចពន្ធ
កំពូលតារាបណ្ដាញសង្គមស្រីចិន Viya ត្រូវជាប់ពីបទគេចពន្ធទាំងអស់ ១១០លានដុល្លារ ហើយនាងត្រូវពិន័យសរុបជាង២០០លានដុល្លារ។
កាលពីថ្ងៃទី ២១ ខែធ្នូកន្លងទៅនេះ បណ្ដាញព័ត៌មាន Xinhua បានរាយការណ៍ថា តារាស្រីបណ្ដាញសង្គមល្បីឈ្មោះចិន Viya ត្រូវបានមន្ទីរពន្ធខេត្ត Hangzhou ប្រទេសចិនចោទប្រកាន់ពីបទគេចពន្ធក្រោយ គេរកឃើញថានាងបានប្រើវិធីច្រើនដើម្បីគេចពន្ធឯកជន។
តាមនោះដែរ ចន្លោះឆ្នាំពី ២០១៩ ទៅ២០២០ ស្រីស្អាតអាយុ ៣៦ឆ្នាំ បានរាយការណ៍ទៅពន្ធពីចំណូលរបស់ខ្លួនខុសពីអ្វីដែលនាងទទួល។ ក្រៅពីនោះ ប្រាក់ commission ដែលនាងទទួលបានពីការលក់នោះ ក៏នាងលាក់ដូចគ្នា។ មន្ទីរពន្ធ Hangzhou បានឲ្យដឹងថាចំនួនទឹកប្រាក់សរុបដែលនាងបានគេចគឺឡើងដល់ ១១០លានដុល្លារ។ យ៉ាងណាក្ដី ដោយសារតែជាលើកទី១នាងប្រព្រឹត្តអំពើនេះ ដូច្នេះហើយ មន្ទីរមិនបានចាប់ឃុំខ្លួននាងអ្វីឡើយ ដោយគ្រាន់តែឲ្យនាងបង់ពិន័យជាទឹកប្រាក់សរុប ២០៣លានដុល្លារ។
នៅលើបណ្ដាញសង្គម មនុស្សជាច្រើនបានសម្ដែងការអស់សង្ឃឹមចំពោះនារីកើតឆ្នាំ ១៩៨៥ខាងលើ ត្បិតមុននោះ នាងត្រូវគេដាក់ងារជារាជិនីលក់ឡាយ ដោយអាចលក់បានតាំងពីឡាន ផ្ទះដល់អ្វីៗគ្រប់យ៉ាង ហើយមិនដែលមានរឿងអាស្រូវនោះទេ៕