ចរិតឬកពារបស់មនុស្សស្រីដែលមនុស្សប្រុសភាគច្រើនយល់ថាទាក់ទាញបំផុត

  • 2021-12-23 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សប្រុសគោរព និង អោយតម្លៃមនុស្សស្រីដែលមានចរិតបែបនេះខ្លាំងណាស់

១. ព្យាយាមស្វែងរកដំណោះស្រាយ មុននឹងបញ្ចេញមតិយោបល់ចេញមក

ស្ត្រីដែលមានភាពចាស់ទុំតែងតែរក្សាអាកប្បកិរិយាសុភាពរាបសារឿងរ៉ាវដែលកើតឡើងជុំវិញខ្លួន មិនថាជារឿងល្អ ឬ មិនល្អនោះទេ។ នាងនឹងមិនចំណាយពេលដ៏មានតម្លៃរបស់ខ្លួនឯងទៅគ្រប់គ្រងមនុស្សប្រុសណាម្នាក់ឡើយ ជាពិសេសមិនប្រើពាក្យជេរប្រមាថទៅលើស្វាមី ផ្ដល់សេរីភាពអោយស្វាមីយ៉ាងគ្រប់គ្រាន់ ដោយសារតែពួកគេយល់ថាបុរសដែលត្រូវបានគេគោរពនិងកោតសរសើរកាន់តែស្រឡាញ់ប្រពន្ធនិងកូន ៗខ្លាំងថែមទៀត។ ក្នុងនាមជាម្តាយ ស្រ្ដីដែលឆ្លាតក៏បានផ្ដល់ការគោរពអោយកូនបានយ៉ាងគ្រប់គ្រាន់ដែរ ពួកគេមិនរំពឹងថាកូនរបស់ពួកគេនឹងរស់នៅតាមក្តីសុបិនរបស់នរណាម្នាក់ឡើយ ដោយប្រាថ្នាចង់អោយកូនៗ រស់នៅស្របចិត្ត តាមក្តីសុបិន្តរបស់ពួកគេ។

២. រស់នៅដោយមានភាពទទួលខុសត្រូវខ្ពស់

ស្ត្រីម្នាក់ដែលយល់ដឹងពីរបៀបផ្តល់អាទិភាពដល់គ្រួសាររបស់នាងប្រាកដជានឹងមិនធ្វេសប្រហែសក្នុងអាជីពការងាររបស់ខ្លួនឡើយ។ ពួកគេតែងតែមានពេលវេលាសម្រាប់គ្រួសារ តែទោះបីជាចំណាយពេលយ៉ាងច្រើនទៅលើក្រុមគ្រួសារ និង ការងារហើយក្ដី នាងក៏មិនភ្លេចស្រលាញ់ និង មើលថែខ្លួនឯងដែរ។

៣. ចេះបត់បែនតាមកាលៈទេសៈ

មនុស្សស្រីដែលរឹងមាំ និង ឆ្លាតយ៉ាងពិតប្រាកដមិនត្រូវការពាក្យសរសើរដែលគ្មានន៏យនោះទេ ស្រ្តីដែលពោរពេញដោយបទពិសោធន៏ជីវិត ហើយចេះយកវាមកប្រើប្រាស់បានយ៉ាងត្រឹមត្រូវ មិនចេះតែគិតអោយតម្លៃខ្លួនឯង មានមោទនភាពលើខ្លួនឯង រហូតភ្លេចសង្កេតពីអ្វីដែលកើតឡើង ប្រែប្រួលនៅជុំវិញខ្លួននោះទេ។ ពួកគេជាប្រភេទមនុស្សស្រីដែលតែងព្យាយាមរក្សាខ្លួននៅកណ្ដាល សំលឹងមើលបញ្ហាប្រកបដោយតម្លាភាព។

៤. រក្សាចិត្តបានធ្ងន់ល្អ ទោះជាជួបរឿងមិនចិត្តក្ដី

មនុស្សស្រីដែលមានការគិតបែបចាស់ទុំ ជាមនុស្សស្រីដែលពោរពេញដោយបទពិសោធន៏ជីវិត ហើយជាក៏មូលហេតុដែលបណ្ដាលអោយពួកគេតែងរក្សាចិត្តស្ងប់បានជានិច្ច។ នៅពេលដែលអ្នកអនុញ្ញាតអោយអារម្មណ៏ប្រែប្រួលទៅតាមស្ថានភាពរបស់បញ្ហា មិនត្រឹមតែមិនអាចជួយអ្វីបាននោះទេ ថែមទាំងបណ្ដាលអោយអ្នកមើលរំលងដំណោះស្រាយដែលនៅនឹងមុខ ព្រោះអារម្មណ៏មិនល្អមកបិទបាំងមិនអោយអ្នកមើលឃើញៀថែមទៀត។

៥. មិនចេះតែចង់ឆើតឆាយគ្រប់ពេល

មនុស្សស្រីដែលមានភាពចាស់ទុំមិនដែលបណ្ដោយខ្លួនក្លាយទៅជាមនុស្សឥតប្រយោជន៍សឡើយ។ ពួកគេអាចស្វែងយល់បានយ៉ាងច្បាស់ថា លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ ហើយក៏មិនអាចយកមកវាស់ស្ទង់តម្លៃរបស់មនុស្សបាននោះដែរ។ ពួកគេដឹងថាលុយគឺជាវត្ថុក្រៅខ្លួន មិនអាចយកមកទិញសុភមង្គលបាននោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen