រឿង​ភាគ​របស់ Jisoo ត្រូវ​ស្នើរ​ឲ្យ​ឈប់​ផ្សាយ អ្នក​វិនិយោគ​ដក​ទុន​ចេញ​ស្ទើរ​ទាំង​អស់

  • 2021-12-22 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​របស់​តារា​ចម្រៀង និង​សម្ដែង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Jisoo កំពុង​ព្រួយ​បារម្ភ​ជា​ខ្លាំង​នៅ​ពេល​រឿង​ថ្មី​របស់​សិល្បការិនី​រូប​នេះ ត្រូវ​បាន​មហាជន​បដិសេធ​មិន​ឲ្យ​បញ្ចាំង។ កាល​ពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា គិត​ត្រឹម​ពេល​នេះ គឺ​មាន​ហត្ថលេខា​ឡើង​ដល់ ៣០០,០០០​នាក់ ដែល​បាន​សំណូម​ពរ​ឲ្យ​ឈប់​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ Snowdrop របស់​តារា​សម្ដែង​ស្រី Jisoo និង Jung Hae In ដោយ​ពួក​គេ​លើក​ឡើង​ថា​រឿង​នេះ​បំភ្លៃ​ប្រវត្តិសាស្ត្រ។

ក្រោយ​ពេល​ការ​ស្នើរ​សុំ​បាន​ដាក់​ឡើង​ដល់​ប្រធានាធិបតី អ្នក​វិនិយោគ​ជា​ច្រើន​នៃ​រឿង​ខាង​លើ បាន​សុំ​ដក​ទុន​ចេញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​យីហោ​របស់​ពួក​គេ។ គិត​ត្រឹម​ថ្ងៃ​ទី ២១ ខែ​ធ្នូ អ្នក​វិនិយោគ​ប្រមាណ ៩០​%​បាន​ដក​ទុន និង​ដក​ការ​ឧបត្ថម្ភ​ចេញ​ពី​រឿង​នេះ​ហើយ។ ប្រេន​ដែល​បាន​សុំ​ដក​ទុន​ចេញ​រួម​មាន៖ ភេសជ្ជៈ PNJ គ្រឿង​សង្ហារឹម Millens គ្រឿង​សង្ហារឹម W101 គ្រឿង​សង្ហារឹម Heungil គ្រឿង​សង្ហារឹម Daelasoo ឧបករណ៍​អេឡិចត្រូនិក Dyson Korea បរិក្ខា​ផ្ទះបាយ Hans Electronics អំពូល​ភ្លើង Hit Lighting អំពូល​ភ្លើង Led24 ពូក Sono Season សម្លៀកបំពាក់ Ganisong សម្លៀក​បំពាក់ Jo’s Lounge សម្លៀក​បំពាក់ Organi Mansion ទឹក​ក្រអូប Downy តែ Teazen មាន់​បំពង Pura Chicken ហាង​ផ្កា Atojade។ មក​ទល់​ពេល​នេះ JTBC ដែល​ជា​ប៉ុស្តិ៍​ផ្សាយ​រឿង​ខាង​លើ មិន​ទាន់​ចេញ​អ្វី​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម