ជ្រើសរើស​យក​ផ្កា​មួយ​ទង​ដើម្បី​ដឹង​ថា​អ្នក​ណា​ស្រលាញ់​អ្នក​ជាង​គេ​មួយ​ជីវិត​នេះ

  • 2021-12-22 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​នៅ​ក្នុង​ជាតិ​នេះ អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​អ្នក​ខ្លាំង​ជាង​គេ? សូម​ជ្រើស​យក​ផ្កា​មួយ​​ខាង​ក្រោម​នេះ។

១. នៅ​ក្នុង​ជាតិ​នេះ ក្រៅ​ពី​​ឪពុក​ម្ដាយ និង​ស្វាមី​ភរិយា​ដែល​ស្រលាញ់​អ្នក​ខ្លាំង​នោះ កូន​ៗ​របស់​អ្នក​គឺ​ជា​មនុស្ស​ដែល​ស្រលាញ់​អ្នក​ខ្លាំង​ជាង​គេ។ ពួក​គេ​នឹង​ជា​មនុស្ស​ដែល​នៅ​ក្បែរ​អ្នក​ស្ទើរ​គ្រប់​ពេល​វេលា ដោយ​មិន​ថា​ពេល​ពិបាក​ចិត្ត ឬ​ពេល​សប្បាយ​ចិត្ត។ ពួក​គេ​អាច​ហ៊ាន​លះបង់​គ្រប់​យ៉ាង​ដើម្បី​អ្នក​មាន​សុភមង្គល។

២. ឪពុក​ម្ដាយ​គឺ​ជា​មនុស្ស​ដែល​ស្រលាញ់​អ្នក​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ជីវិត​នេះ។ សេចក្ដី​ស្រលាញ់​របស់ពួក​គេ​គឺ​ថ្លៃថ្លា​ និង​បរិសុទ្ធ​ជា​ទីបំផុត។ អ្នក​ត្រូវ​បាន​អ្នក​មាន​គុណ​ស្រលាញ់​ថ្នាក់ថ្នម​តាំង​ពី​ក្មេង។ ពួក​គាត់​ពាំនាំ​ឲ្យ​អ្នក​ននូវ​អ្វី​ដែល​ល្អ​បំផុត​នៅ​ក្នុង​លទ្ធភាព​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន។ ទោះ​បី​ជា​មិន​មែន​ជា​អ្នក​មាន​បំផុត​ក៏​ពិត​មែន តែ​អ្នក​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​ដែល​មាន​សុភមង្គល។

៣. មនុស្ស​ដែល​ស្រលាញ់​អ្នក​ខ្លាំង​ជាង​គេ​នោះ​គឺ​គូ​ស្រករ​របស់​អ្នក។ ទោះ​បី​ជា​អ្នក​រឹង​រូស និង​ពេល​ខ្លះ​យក​ខ្លួន​ជា​គោល​ខ្លាំង​ក៏​ដោយ តែ​គេ​នៅ​តែ​តាម​ចិត្ត​អ្នក និង​ការពារ​អ្នក​ជា​ហូរហែរ។ គូ​ស្រករ​របស់​អ្នក​ក៏​ជា​មនុស្ស​ដែល​នឹង​តែង​នៅ​ក្បែរ​អ្នក​ជានិច្ច​បើ​ទោះ​នៅ​ក្នុង​គ្រា​ណា​ក៏​ដោយ។ នៅ​ក្បែរ​គេ​នឹង​ធ្វើ​ឲ្យ​អត្តចរិត​របស់​អ្នក​ចាស់​ទុំ​ជាង​មុន។

៤. អ្នក​មាន​គុណ​គឺ​ជា​មនុស្ស​ដែល​ស្រលាញ់​អ្នក​ជាង​គេ​នៅ​ក្នុង​ជីវិត​នេះ។ អ្នក​ជា​មនុស្ស​ស្លូតបូត ចិត្ត​ល្អ ហើយ​ចូលចិត្ត​ជួយ​អ្នក​ដទៃ។ តែ​ពេល​ខ្លះ​ចិត្ត​ល្អ​ខ្លាំង​ពេក​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ដទៃ​យក​មក​ប្រើ​ក្នុង​ន័យ​មិន​ល្អ។ ដឹង​រឿង​ទាំង​នេះ ឪពុក​ម្ដាយ​របស់​អ្នក​ខិតខំ​ប៉ះប៉ូវ​ឲ្យ​អ្នក​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក។ អ្វី​ដែល​ល្អ​ជាង​គេ​ដែល​គាត់​មាន គឺ​មាន​សម្រាប់​តែ​អ្នក។ នៅ​ពេលដែល​មាន​អ្វី​ល្អ​ក៏​ពួក​គាត់​គិត​ដល់​អ្នក​មុន​គេ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី