តារា​ស្រី​ពេល​របូត​ពាន៖ Song Qian ចេញ​ចរិត​ពិត Zhao Liying ជួយ​អបអរ

  • 2021-12-20 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាន​រង្វាន់​ភាពយន្ត​គឺ​ជា​បន្ទាប់​ដើម្បី​កំណត់​ភាព​ជោគជ័យ​របស់​តារា​សម្ដែង ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រំពឹង​ថា​ខ្លួន​នឹង​ឈ្នះ ដូច​នេះ​ហើយ ពេល​មិន​ជាប់​មនុស្ស​មិន​​តិច​ឡើយ មិន​អាច​លាក់​អារម្មណ៍​ពិត។ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​មុន​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា រយៈ​ពេល​ចុង​ឆ្នាំ​គឺ​ជា​ពេល​ដ៏​មមាញឹក​បំផុត​របស់​តារា​សម្ដែង ត្បិត​នេះ​គឺ​ជា​ពេល​ដែល​ស្ទើរ​តែ​គ្រប់​កម្មវិធី​ប្រគល់​ពាន​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើយ។ ប្រភព​ដដែល​បាន​បូក​សុរប​នូវ​ទឹក​មុខ​របស់​សិល្បការិនី នៅ​ពេល​ដែល​ខ្លួន​របូត មិន​ជាប់​ពាន​ដែល​ខ្លួន​ជាប់​ជា​បេក្ខភាព។

តាម​នោះ​ដែរ QQ បង្ហាញ​ឲ្យ​ឃើញ​ថា ដោយ​សារ​តែ​ជា​កម្មវិធី​ធំ មាន​សិល្បករ​ចូល​រួម​រាប់​រយ​នាក់ ទោះ​បី​ជា​របូត​ពាន​ក៏​ពិត​មែន តែ​សិល្បការិនី​ភាគ​ច្រើន​នៅ​តែ​រក្សា​បាន​វិជ្ជាជីវៈ​បាន​ល្អ​ ពោល​គឺ​នៅ​តែ​ញញឹម​នឹង​ជូន​ពរ​​ដល់​គូ​ប្រកួត​របស់​ខ្លួន។ យ៉ាងណាក្ដី នេះ​មិន​មែន​មាន​ន័យ​ថា តារា​ណា​ក៏​រក្សា​បាន​អារម្មណ៍​ល្អ​នោះ​ឡើយ ត្បិត​ក៏​មាន​ករណី​ដូច​ជា តារា​សម្ដែង​ស្រី Song Qian នៅ​ពេល​របូត​តំណែង​តារា​សម្ដែង​ស្រី​ប្រជាប្រិយភាព​បំផុត​ឆ្នាំ ២០២០ ទៅ​លើ Zhao Liying គឺ​ទប់​ចិត្ត​មិន​បាន​ ដោយ​ជ្រុល​ពេប​មាត់​ដាក់​គូ​ប្រកួត ហើយ​ត្រូវ​បាន​កាមេរ៉ា​ចាប់​បាន​។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺ ក្រោយ​នោះ​បន្តិច នៅ​ពេល​របូត​ពាន​តារា​សម្ដែង​ឆ្នើម​បំផុត ចូល​ដៃ​អ្នក​ដទៃ Zhao Liying នៅ​តែ​ញញឺម​អបអរ​ដល់​មិត្ត​រួម​ការងារ​របស់​ខ្លួន។ បន្ថែម​ពី​នេះ តារា​ដែល​ចូល​រួម​អបអរ​ដល់​មិត្ត​រួម​ការងារ​នៅ​មាន​ដូច​ជា Yang Zi អបអរ Dilireba ផង​ដែរ៕

ប្រភព៖ dienanh ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម