ជិត​ដល់​ថ្ងៃ​រើស​រាជិនី​បក្សី​មាស​ថ្មី​ Zhao Liying ត្រូវ​រើស​ថា​ជា​រាជិនី​ស្អាត​ជាង​គេ

  • 2021-12-20 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ពីរ​ឆ្នាំម្ដង វិស័យ​ភាពយន្ត​ចិន នឹង​ជ្រើស​យក​រាជិនី​បក្សី​មាស ដើម្បី​បើក​ឆាក​កម្មវិធី​ប្រគល់​រង្វាន់​ភាពយន្ត Golden Rooster Awards ហើយ​នៅ​ពេល​នេះ​គឺ​ជិត​ដល់​ពេល​រើស​យក​អ្នក​បើក​កម្មវិធី​ថ្មី​ហើយ។ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ក្រុមការងារ​កម្មវិធី​រង្វាន់​ភាពយន្ត Golden Rooster Awards ចាប់​ផ្ដើម​វគ្គ​ជម្រុះ​នៃ​ការ​ជ្រើសរើស រាជិនី​បក្សី​មាស​ថ្មី​​ ដើម្បី​បើក​កម្មវិធី​ហើយ។

ក្រុម​ការងារ​នៃ​កម្មវិធី​បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​ថា លក្ខខណ្ឌ​ជ្រើសរើស​រាជិនី​ថ្មី​គឺ​ខុស​ប្លែក​ពី​មុន ដោយ​ពី​មុន​ គឺ​សំអាង​លើ​តែ​សមត្ថភាព ក៏​ដូច​ជា​ភាព​ល្បី​ឈ្មោះ​របស់​តារា​ស្រី​​រូប​នោះ​ប៉ុណ្ណោះ យ៉ាងណាក្ដី​ នៅ​ពេល​នេះ​គឺ​មាន​ការ​បន្ថែម​ដោយ មិន​អនុញ្ញាត​ឲ្យ​តារា​ស្រី​ដែល​លមាន​រឿង​អាស្រូវ​ធ្វើ​ជា​រាជិនី​នោះ​ឡើយ គឺ​ទាល់​តែ​មាន​ប្រវត្តិ​ស្អាត​តែ​ម្ដង ទើប​អាច​ជាប់​វគ្គ​ជម្រុះ។

ទន្ទឹម​នឹង​ការ​រើស​ អ្នក​បើក​កម្មវិធី​​ថ្មី​នេះ មនុស្ស​ជា​ច្រើន​បាន​ជ្រើស​រើស​ កំពូល​តារា​សម្ដែង​ស្រី Zhao Liying ជា​រាជិនី​បក្សី​មាស​ស្អាត​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​មិន​ទាន់​មាន​អ្នក​ណា​ស្អាត​ជាង​អ្នក​ម្ដាយ​កូន​១​នោះ​ទេ។ ទាំង​ទឹក​មុខ និង​រូប​សម្បត្តិ​កាល​ពី ៧ឆ្នាំ​មុន​របស់​ស្រី​ស្អាត​អាយុ ៣៤​ឆ្នាំ គឺ​ល្អ​ឥត​ខ្ចោះ គ្មាន​កន្លែង​ទាស់​ឡើយ ហើយ​ហ្វេន​មិន​តិច​ឡើយ​​ដែល​សង្ឃឹម​ថា នាង​នឹង​ត្រូវ​គេ​រើស​ម្ដង​ទៀត ត្បិត​ឆ្នាំ​នេះ​ នាង​មាន​ស្នាដៃ​ល្បី​ឈ្មោះ Who is the Murderer ចាក់​ផ្សាយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម