តើ​លុយ​ ១​លាន​ដុល្លារ ទិញ​ដី​នៅ​ចិន​ និង​អាមេរិក​បាន​ប៉ុន្មាន​ការ៉េ?

  • 2021-12-20 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទីក្រុង​ហុងកុង​របស់​ចិន និង​​ទីក្រុង​ New York របស់​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង ចំណោម​ទីក្រុង​ដែល​មាន​តម្លៃ​អចលនទ្រព្យ​ខ្ពស់​បំផុត​លើ​ពិភពលោក ដោយ​លុយ​មួយ​លាន​ដុល្លារ​ទិញ​បាន​ដី​ប៉ុន្មាន​ការ៉េ​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Reuters បាន​រាយការណ៍​ពី​ទីក្រុង​​ទាំង​៦​ដែល​មាន​តម្លៃ​អចលនទ្រព្យ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក ដោយ​ក្នុង​មួយ​ការ៉េ​មាន​តម្លៃ​​ដល់​ទៅ​រាប់​សិប​ម៉ឺន​ដុល្លារ។ យោង​តាម​តារាង​តម្លៃ​ចុង​ឆ្នាំ ២០២១​នេះ ទីក្រុង​ Monoco មាន​តម្លៃ​ដី​ធ្លី​ខ្ពស់​ជាង​គេ ដោយ​១​លាន​ដុល្លារ ទិញ​បាន​តែ​ដី ១៧​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ លេខ ២ និង​លេខ​ ៣​ធ្លាក់​លើ​ទីក្រុងហុងកុង និង New York។ ដោយ​ទឹក​ប្រាក់​មួយ​លាន​អាច​ទិញ​ដី​នៅ​ហុងកុង​បាន ២១​ម៉ែត្រ​ការ៉េ និង​៣៨​ម៉ែត្រ​ការ៉េ​នៅ New York។ ខាង​ក្រោម​នេះ​គឺ​ជា​ទីក្រុង​ទាំង​៦​លើ​ពិភពលោក​ដែ​មាន​តម្លៃ​ដី​ធ្លី​ថ្លៃ​ជាង​គេ។

១. Monaco មួយ​ការ៉េ​តម្លៃ ៥៦៦២៧​ដុល្លារ

២. ហុងកុង មួយ​ការ៉េ​តម្លៃ ៤៧២៥៧​ដុល្លារ

៣. New York មួយ​ការ៉េ​តម្លៃ ២៦៥២៣ដុល្លារ

៤. តូក្យូ មួយ​ការ៉េ​តម្លៃ ២៤៣៧១​ដុល្លារ

៥. សៀងហៃ មួយ​ការ៉េ​តម្លៃ ២០៨០៩​ដុល្លារ

៦. ក្រុងឡុងដ៍ មួយ​ការ៉េ​តម្លៃ ២០៣៤៧​ដុល្លារ

៧. ស៊ីដនី មួយ​ការ៉េ​តម្លៃ ១៩០១២ ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម